ប្ដីប្រពន្ធ ទូច ស្រីលក្ខណ៍ នាំ​កូន​ប្រុស​ទៅ​ស្ថានទូត​ន័រវ៉េស

ទូច ស្រីលក្ខណ៍ និងស្វាមីបានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីនាំកូនប្រុសរបស់ពួកគេទៅជួបស្ថានទូតន័រវ៉េ ដែលមានប្រចាំនៅទីក្រុងបាងកក។

ប្ដីប្រពន្ធ ទូច ស្រីលក្ខណ៍ នាំ​កូន​ប្រុស​ទៅ​ស្ថានទូត​ន័រវ៉េស

“តម្រូវការស្ថានទូតគេត្រូវឱ្យយកកូនហ្នឹងទៅតាមដានសិន ដើម្បីគេដឹងពីស្ថានភាពក្មេង”។ ស្រីលក្ខណ៍ ថ្លែងមកកាន់ Sabay ក្នុងជំនួបដោយចៃដន្យនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ។ តារាស្រីរូបនេះបន្តថា កូនប្រុសរបស់នាងមានវ័យ ១ ឆ្នាំកន្លះហើយ និងបានចូលសញ្ជាតិ ន័រវ៉េស រួចហើយដែរ។ ប៉ុន្តែស្ថានទូត នៅតែត្រូវតាមដានជាបន្តបន្ទាប់ ព្រោះជាកាតព្វកិច្ចរបស់ពួកគេ ទោះបីជារស់នៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្ដី។

តារារូបនេះបន្តថា នាងមិនទាន់មានគម្រោងនាំគ្នាទៅរស់នៅប្រទេសកំណើតខាងប្ដីនៅឡើយទេ ព្រោះនៅប្រទេសកម្ពុជា ក៏ពួកគេអាចចំណូលបានច្រើនដូចគ្នាដែរ។ ម្យ៉ាងទៀត កូនប្រុសនៅតូចរង់ចាំគេមានការរឹងមាំជាងនេះបន្តិច៕

ប្រភព៖ សប្បាយ