ទេសចរ​ចិន​មួយ​រូប​ស្លាប់​ដោយ​សារ​ឈរ​ Selfie នៅ​ក្បែរឆ្នេរ​​សមុទ្រ​កោះ​បាលី​

មានមនុស្សម្នាក់ទៀតហើយបានស្លាប់ដោយសារតែការ Selfie ដោយម្ដងនេះកើតឡើងលើទេសចរសញ្ជាតិចិន ដែលកន្លែងកើតហេតុគឺនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

ទេសចរ​ចិន​មួយ​រូប​ស្លាប់​ដោយ​សារ​ឈរ​ Selfie នៅ​ក្បែរឆ្នេរ​​សមុទ្រ​កោះ​បាលី​

ទេសចររូបនោះត្រូវបានគេស្គាល់ឈ្មោះថា Xioa Hong ដែលធ្វើដំណើរមកពីខេត្ត Quantong ប្រទេសចិន។ បើតាមកាសែតក្នុងស្រុកបានឲ្យដឹងដែរថាបុរសរងគ្រោះដែលមានវ័យ៤៨ឆ្នាំរូបនេះ បានទៅលេងឆ្នេរសមុទ្រជាមួយទេសចរចំនួន១៩រូបផ្សេងទៀត ហើយខណៈពេលកំពុង Selfie ជាក្រុម បុរសរូបនេះស្រាប់តែត្រូវទឹករលកបោកអូសយកចូលទៅក្នុងសមុទ្រមួយរំពេច។

បន្ទាប់ពីបានរកឃើញសព គេក៏បញ្ជូនទៅកាន់មណ្ឌលសុខភាព Jungutbatu Health Center ក្រោយមកទៀតទើបបញ្ជូនទៅកាន់មន្ទីរពេទ្យ Sanglah  ក្រុង Denpasar ដើម្បីធ្វើកោសលវិច័យ។

គួររំលឹកថានេះមិនមែនជាលើកមួយទេដែលការ Selfie ធ្វើឲ្យមនុស្សបាត់បង់ជីវិត ពោលកន្លងមកគឺកើតមានជាច្រើនករណីមកហើយ៕

ប្រភព៖ សប្បាយ