ទោះអាជ្ញាធរ ចេញលិខិត ហាមឃាត់ តែម្ចាស់សំណង់ អនាធិបតេយ្យ មួយកន្លែង នៅតែសង់

កោះកុង៖ សំណង់អនាធិបតេយ្យ មួយកន្លែង ដែលស្ថិតនៅ ជាប់មាត់ព្រែកោះប៉ោរភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានសាងសង់ គ្មានច្បាប់អនុញ្ញាតិ ពីស្ថាប័ណ្ណជំនាញ និងអាជ្ញាធរ នៅតែធ្វើការសាងសង់រាល់ថ្ងៃ ដោយមានកា ររិៈគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ ថាប្រហែលជាមានយល់យោគគ្នា ឬក៏បានលាភសក្ការៈពីម្ចាស់សំណង់ ហើយមើលទៅ បានជាម្ចាស់ផ្ទះ សាងសង់រាល់ថ្ងៃ។

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ គេឃើញមានមន្រ្តីរៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត/ក្រុង មេភូមិចុះធ្វើការ ហាមឃាត់ជាលើទី៣ ចំពោះសំណង់មួយនេះ ដែលម្ចាស់សំណង់ ឈ្មោះ គឹម ហ៊ួរ ភេទស្រី អាយុ៧១ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់។

ពាក់ព័ន្ធនឹងសំណង់ អនាធិបតេយ្យ ដែលសាងសង់ចូល ដៃព្រែកខាងលើនេះ លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅថ្ងៃទី២៩ ខែមីនានេះថា ចំពោះសំណង់ខាងលើនេះ ពិតជាសាងសង់ដោយ គ្មានច្បាប់អនុញ្ញាតិ ពីអាជ្ញាធរមែន ហើយបានសាងសង់ លើចំនីដីព្រែកមែន តែខាងអាជ្ញាធរបានចុះធ្វើ ការហាមឃាត់ ម្តងហើយម្តងទៀត តែម្ចាស់សំណង់ នៅតែលួចធ្វើ។ 

ដូច្នេះនៅថ្ងៃទី២៩ខែមីនា នេះលោកបាន ចាត់ក្រុមគណៈគម្មាចុះទៅវាស់វែង ម្តងទៀតហើយ ហៅម្ចាស់មកធ្វើ កិច្ចសន្យា ឬក៏ត្រអនុញ្ញាតិឲ្យ សាងសង់ក្នុងកំរិតណាមួយ។ លោក រស់ វីរ៉ាវុទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងនៅពេលថ្មីនេះថា ចំពោះសំណង់ ខាងលើនេះ លោកបានទទួលព័ត៌មាន ពីថ្នាក់ក្រោម ហើយបានរាយការណ៏ជូនថ្នាក់ខេត្ត និងក្រសួងហើយ ដើម្បីឲ្យថ្នាក់បាន ជ្រាបតើត្រូវធ្វើយ៉ាង។

ប្រភពពីមជ្ឈដ្ឋាន គ្រប់លំដាប់ថ្នាក់ បាននិយាយថាតើ សំណង់អាណាធិប្បតេយ្យ របស់លោកស្រី គឺម ហ៊ួរ កណ្តាប់ដៃដែកអាជ្ញាធរ មានប្រសិទ្ធភាពដែរឬអត់....? ពីព្រោះម្ចាស់សំណង់ មានកូនជាស្នងការរង ខេត្ត១រូបដែរ ឬកណ្តាប់ដៃដែក របស់អាជ្ញាធរធ្វើបាន តែជាមួយអ្នកទន់ខ្សោយទេ ពួកគាត់រងចាំមើល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត