​ជាប់គុក​នៅ​ថៃជាង១ឆ្នាំ ដោះលែងម្សិលមិញ

​ខេត្ត​ឧត្ត​រ​មាន​ជ័យ ៖ ​អាជ្ញាធរ​ថៃ​​បាន​ធ្វើការ​​ដោះ​លែង​​អ្នកទោស​ខ្មែរ​២​នាក់ ​នាំ​​ប្រគល់ឱ្យ​​អាជ្ញាធរកម្ពុជា​ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ សា​ងាំ ​កាលពី​ម៉ោង​១១ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ មីនា ២០១៦ ​ស្ថិត​នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍  ស្រុក​អន្លង់​វែង ​។

អ្នកទោស​ខ្មែរ​២​នាក់​បាន​រៀបរាប់​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​មាន​បក្សពួក​​​១ក្រុម​មនុស្ស​ជាង​១០​នាក់ ​បាន​សម្រេចចិត្ត​ឡើង​ភ្នំ​ដងរ៉ែក ហើយ​បង់លុយ​ថ្លៃ​ផ្លូវ​​ទៅ​ឱ្យអ្នកមាន​សមត្ថកិច្ច​ឈរជើង ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុង​ម្នាក់​ៗ​អស់​​ជាង​១០​ម៉ឺន​រៀល ទើប​ទៅ​បាន ពុំ​ដូច្នោះ​ទេ​ ពិតជា​មិន​បាន​ទៅ​នោះ​ទេ​ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​ធ្នូ ​១០១៥ ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ​រុករក​កាប់​ឈើ​គ្រ​ញួ​ង ​

អ្នកទោស​ដដែល​​​បញ្ជាក់ថា កាលពី​​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៩​ ធ្នូ ​២០១៥ ​ពួក​ខ្លួន​កំពុង​កាប់​ឈើ​ ស្រាប់តែ​ក្រុម​ទាហាន​ថៃ​​បាញ់​គំរាម​​ជា​ច្រើន​គ្រាប់​ចាប់ខ្លួន​​បាន​​ពលរដ្ឋ​ខ្មែរ៥​ ទៅ​៦​នាក់ ​នាំ​ទៅ​ដាក់​នៅ​ក្នុង​ពន្ធ​​នា​គា​​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ​ប្រទេស​ថៃ
រយៈ​​ពេល​ជាង​១​ឆ្នាំ​ ទើប​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​វិញ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៦ ​។

មន្ត្រី​បម្រើ​ការងារ​​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​បានឱ្យ​​ដឹង​ថា ​អ្នកទោស​ខ្មែរ​២​នាក់​ ដែលត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​​ដោះ​លែង​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​​កម្ពុជា​នោះ​ ១​-ឈ្មោះ​តិ សី ​ភេទប្រុស​ អាយុ​៦០​ឆ្នាំ​ រស់នៅ​ភូមិ​កោះ​គ្រឹះ​ស្នា  ឃុំ​ឬ​ស្សី​ស្រុក ស្រុក​កំពង់ត្រាច​ ខេត្តកំពត
និង​​២-​ឈ្មោះ​ម៉​ម ប៊ុ​ន​ធឿ​ន ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើកស្រុក​កំពង់ត្រាច ខេត្តកំពត​ ។