​កូន​ក្មេង​ដែល​មាន​អាយុ​ពី​៤​ទៅ​៥​ឆ្នាំ អាច​ធ្វើ​ការងារ​ផ្ទះ​អ្វីខ្លះ​?

​កូន​ក្មេង​ដែល​មាន​អាយុ​ពី​៤​ទៅ​៥​ឆ្នាំ អាច​ធ្វើ​ការងារ​ផ្ទះ​អ្វីខ្លះ​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ការងារ​ផ្ទះ​មួយ​ចំនួន​ដែល​កូនក្មេង​ដែល​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ​អាចធ្វើ​បាន ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​កូនក្មេង​ដែល​មាន​អាយុ​ពី​៤​ទៅ​៥​ឆ្នាំ​វិញ​ម្តង ដូចនេះ​អ្នក​អាច​ឲ្យ​កូន​ធ្វើ វា​មិន​ត្រឹមតែ​មិន​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​អ្នក​អាច​បញ្ចេញ​កម្លាំង​ពលកម្ម ដែល​ល្អ​ចំពោះ​សុខភាព និង​អ​នា​គត់​របស់​កូន​ទៀតផង​។​

​នៅពេល​ដែល​កូនអ្នកមាន​អាយុ​ពី​៤​ទៅ​៥​ឆ្នាំ អ្នក​អាច​ប្រាប់​ឲ្យគេ​ធ្វើ​ការងារ​ផ្ទះ​មួយ​ចំនួន​ដូចជា ពេលដែល​គេ​ក្រោក​ពី​គេង អ្នក​មិន​ត្រូវ​បត់​ភួយ​ឲ្យគេ​ទេ អ្នក​ត្រូវ​តែ​ឲ្យគេ​ធ្វើ​ដោយ​ខ្លួនឯង ដើម្បី​វឹក​ហាត់​គេ​ឲ្យមាន​ទម្លាប់​ល្អ ម្យ៉ាងទៀត​តុ និង​បន្ទប់​របស់​គេ អ្នក​ត្រូវ​តែ​បណ្តោយឲ្យ​គេ​ធ្វើ ឲ្យគេ​រៀបចំ​ដោយ​ខ្លួនឯង ទើប​គេ​មិន​ហ៊ាន​ធ្វើឲ្យ​បន្ទប់​គ្មាន​សណ្តាប់ធ្នាប់​។ ក្រោយពេល​ដែល​អ្នក​ត្រឡប់​មកពី​ផ្សារ​វិញ អ្នក​អាចឲ្យ​គេ​ជួយ​យួរ ហើយ​ប្រាប់​គេ​ឲ្យ​យក​ទៅ​រៀប​ទុក​ក្នុង​ទូរ​ទឹកកក​ដោយ​ដាក់​ឲ្យ​ត្រូវ​កន្លែង​។ ប្រសិន​ជា​ផ្ទះ​អ្នក​មាន​ដាំ​ដើម​រុក្ខជាតិ ឬ​ផ្កា​ផ្សេងៗ អ្នក​ត្រូវ​តែ​ប្រាប់​ឲ្យគេ​ស្រោច​ទឹក​រាល់ថ្ងៃ​។ នៅពេល​ដែល​អ្នក​ធ្វើ​ម្ហូប អ្នក​ក៏​អាចឲ្យ​គេ​ជួយ​ធ្វើ​អ្នក​បាន​ដែរ ដោយ​ធ្វើ​អ្វី​ដែល​ងាយៗ​។ ជាងនេះទៅទៀត បើ​ខោអាវ​ស្ងួត​ហើយ អ្នក​អាចឲ្យ​គេ​បត់ ហើយ​យក​ទៅ​ទុក​ក្នុង​ទូរ​ដោយ​ខ្លួនឯង​។ ក្រោយពេល​ដែល​កូន​ធ្វើ​ការងារ​ផ្ទះ​ទាំង​នេះ​រួច វា​នឹង​ធ្វើ​ឲ្យ​កូន​អ្នក​ក្លាយជា​មនុស្ស​ដែល​មាន​ភាព​រឹង​ពឹង​ជាង​ក្មេង​ដែល​មិន​បាន​ធ្វើ ហើយ​ចាំតែ​ឳ​ពុក​ម្តាយ​ធ្វើឲ្យ​គេ​ទាំង​អស់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។