ជយោ! ទីបំផុត Apple បញ្ចេញ iOS 9.3 ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់ Activation Lock ហើយ សម្រាប់​ឧបករណ៍​ទាំង​អស់​ហើយ!

សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ iPhone, iPad ដែល​បាន​ប្រទះ​ជួប នូវ​បញ្ហា​ជាប់ Activation Lock នៅ​ពេល ដែល​បាន​តម្លើង ទៅ​កាន់ iOS 9.3 នោះ ឥឡូវ​នេះ​បញ្ហា ត្រូវ​បាន​ដោះ​ស្រាយ​ហើយ ដោយ​កាល​ពី​ម្សិល​មិញ​នេះ Apple បាន​បញ្ចេញ​នូវ កំណែអាប់ដេតថ្មីសម្រាប់ iOS 9.3 ដែលមានលេខសំគាល់ 13E237 ហើយ។ ដូចនេះ គ្រាន់តែអ្នក ទាំងអស់គ្នា ធ្វើការទាញយកនូវ Firmware ថ្មី និងធ្វើការ Restore សារឡើងវិញ និងមិនមានបញ្ហា Activation Lock ទៀតនោះឡើយ។

ជយោ! ទីបំផុត Apple បញ្ចេញ iOS 9.3 ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់ Activation Lock ហើយ សម្រាប់​ឧបករណ៍​ទាំង​អស់​ហើយ!

គួរបញ្ជាក់ដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មានអ្នកប្រើប្រាស់ iPhone iPad មិនតិចទេ ដែលបានតម្លើង ទៅកាន់ iOS 9.3 ហើយមិនថា iPhone ចាស់ iPhone ថ្មីឡើយ គឺសុទ្ធតែជាប់ Activation Lock ទាំង​អស់ បន្ទាប់ពីបានធ្វើការ Restore រួច។

ងាកមករឿង ខាងលើវិញ ប្រសិនបើ ប្រិយមិត្ត មិនទាន់បាន ទាញយក Firmware កំណែថ្មីទេនោះ អាច​ទាញ​យក តាមរយៈតំណរភ្ជាប់ ខាងក្រោមនេះបាន៖

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ឬលោកអ្នក អាចចូលទៅកាន់ គេហទំព័រ ipsw.me បាន ដើម្បីទាញយក Firmware សម្រាប់ឧបករណ៍​ផ្សេងៗ​ទៀត!!!

ជយោ! ទីបំផុត Apple បញ្ចេញ iOS 9.3 ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់ Activation Lock ហើយ សម្រាប់​ឧបករណ៍​ទាំង​អស់​ហើយ!

ជាចុងក្រោយ កុំភ្លេចរំលែកដំណឹងនេះ ទៅកាន់មិត្តភក្តិ របស់អ្នកផង ដើម្បីអោយពួកគេ បានដឹង និង​ដោះ​ស្រាយ​បញ្ហា Activation Lock ដែលកំពុងតែកើតឡើង នៅលើ iPhone iPad របស់ពួកគេបាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

ជយោ! ទីបំផុត Apple បញ្ចេញ iOS 9.3 ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់ Activation Lock ហើយ សម្រាប់​ឧបករណ៍​ទាំង​អស់​ហើយ!

  • ដោយ: Mai
  • 9:48 AM, 29 March
  • ប្រភព: Redmondpie
  • Tag: ចំណេះដឹងទូទៅ