Theme ស្រស់​ស្អាត​សំរាប់ iPhone! មើល​សិន​ក៏បាន ឥត​គិត​ថ្លៃ​ទេ​នៅ​ទីនេះ!

សំរាប់មិត្តអ្នកអានដែលទន្ទឹងរង់ចាំ Theme ថ្មីសំរាប់ដាក់នៅ​លើ​ទូរស័ព្ទ​ពួក​គេ ច្បាស់​ជា​សំណាង​ពិត​មែន​ដូច​រក​អុស​ប៉ះ​ចង្ក្រាន​ហ្គាស​តែ​ម្តង។ ឥលូវនេះ ខេមបូរីផត និងណែនាំ Theme មួយទៀត​សំរាប់​អ្នក​ដែល​មិន​ទាន់​បានស្គាល់ ព្រោះ Theme នេះមានរូបរាងស្រស់ស្អាត មាន Icon ពណ៌រាងខ្ចី និងព្រាល មើល​ទៅ​កាន់​តែទាក់អារម្មណ៍ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS តែម្តង។

Theme ស្រស់​ស្អាត​សំរាប់ iPhone! មើល​សិន​ក៏បាន ឥត​គិត​ថ្លៃ​ទេ​នៅ​ទីនេះ!

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • រួចមកចូលទៅកន្លែង Search រួចវាយពាក្យថា Soft ហើយធ្វើការដំឡើង
  • បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក Soft Icons, Soft Dock (Modern) និង Soft Control Center ។
  • ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិន​ជា​អ្នក​មិន​ទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើស​ឲ្យ​បាន​ត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននិងធ្វើការ Respring ដូចការណែនាំខាងលើ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

Theme ស្រស់​ស្អាត​សំរាប់ iPhone! មើល​សិន​ក៏បាន ឥត​គិត​ថ្លៃ​ទេ​នៅ​ទីនេះ! Theme ស្រស់​ស្អាត​សំរាប់ iPhone! មើល​សិន​ក៏បាន ឥត​គិត​ថ្លៃ​ទេ​នៅ​ទីនេះ!

បន្ទាប់ពីធ្វើការដំឡើង Theme ខាងលើនេះរួច អ្នកប្រាកដជាបានឃើញ Homescreen របស់អ្នកជាមួយ​នឹង Icons ស្អាតទាំងអស់ មិនគូរឲ្យជឿ មានពណ៍ខ្ចីស្រស់ស្អាត ថែមទាំងធ្វើឲ្យអ្នក​ប្រើប្រាស់​មើល​កាន់​តែ​ជក់ចិត្តដិតអារម្មណ៍ជាង Theme មុនទៅទៀត ជាពិសេសសំរាប់មិត្តនារីតែម្តងច្បាស់ជាចូលចិត្ត។

  • ដោយ: Hong
  • 10:48 AM, 29 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ