គ្រាន់​តែ​បិទ​ហ្គេម​និង​កម្មវីធី​នៅ​លើ Android កុំ​ឲ្យ​អាប់ដេត​ដោយ​ស្វ័យ​ប្រវត្តិ​មាន​អ្វី​ពិបាក! បើ​មិន​ទាន់​ដឹង​អាច​ស្វែង​យល់​បាន​នៅ​ត្រង់នេះ!

ប្រសិនបើអ្នកមានកម្មវិធីរាប់រយនៅលើ ឧបករណ៏ Android របស់អ្នក ឬក៏តិច ក៏ដោយ អ្នក​ប្រហែល ​ជា​ចង់​អាប់​ដេត​កម្មវិធី​ទាំង​នោះ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ដែល​ កម្មវិធី​នោះ​ទាមទារ​ឲ្យ​អាប់​ដេត​ ដែល​គ្រាន់​បើ​ជាង​ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ។

គ្រាន់​តែ​បិទ​ហ្គេម​និង​កម្មវីធី​នៅ​លើ Android កុំ​ឲ្យ​អាប់ដេត​ដោយ​ស្វ័យ​ប្រវត្តិ​មាន​អ្វី​ពិបាក! បើ​មិន​ទាន់​ដឹង​អាច​ស្វែង​យល់​បាន​នៅ​ត្រង់នេះ!

សំរាប់អ្នកដែលទើបតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ក្រោយ ឬក៏មិនទាន់​បាន​ដឹង​ពី​របៀប​បិទ​ការ​ដោន​ឡូត​ដោយ​ស្វ័យ​ប្រវត្តិ​នេះ ​ឥលូវ​នេះ​យើង​នឹង​ណែនាំ​ការ​បិទ​ដោយ​ងាយ​ស្រួល​យល់​ មិន​ពិបាក​ដោយ​មិន​ចាំ​បាច់​ចូល​ទៅ​កាន់​ Setting លើ Menu ។ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី​ Google Play Store ចុច​ពាក្យ​ Play Store នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ឆ្វេង​ បន្ទាប់​វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​ រួច​អ្នក​ត្រូវ​រើស​យក​ពាក្យ​ Setting បន្ទាប់​រើស​យក​ពាក្យ​ Auto-Update apps ពេល​នោះ​នឹង​លោត​ផ្ទាំង​មួយ​ទៀត​មាន​បី​ជំរើស​ក្នុង​ការ​អាប់ដេត​ ទី1.បិទ​ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ ទី2.ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្ថិ​គ្រប់​ពេល​ឲ្យ​តែ​ភ្ជាប់​អ៊ីនធើណេត និងទី3.ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​មាន​ Wifi តែ​ប៉ុណ្ណោះ។ អ្នក​ត្រូវ​យក​ជំរើស​ទី1​ ដើម្បី​បិទ​ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​អស់​នៅ​លើ​ឧបករណ៍​របស់​ អ្នក។

គ្រាន់​តែ​បិទ​ហ្គេម​និង​កម្មវីធី​នៅ​លើ Android កុំ​ឲ្យ​អាប់ដេត​ដោយ​ស្វ័យ​ប្រវត្តិ​មាន​អ្វី​ពិបាក! បើ​មិន​ទាន់​ដឹង​អាច​ស្វែង​យល់​បាន​នៅ​ត្រង់នេះ!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ការបិទអូតូអាប់ដេតនេះពិតជាមានអត្ថប្រយោជន៍ខ្លះដែរ បើសិនជាអ្នកមិនបិទ​ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​នេះ​ទេ ​អ្នក​នឹង​មិន​ចាប់​អារម្មណ៍​ថា​កម្មវិធី​ណា​ដែល​ទើប​តែ​អាប់​ដេត​ថ្មី​ ឬ​អ្នក​មិន​ទាន់​មាន​អ៊ីនធើណេត​គ្រប់​គ្រាន់​សំរាប់​ធ្វើ​ការ​អាប់​ដេត​ ឬ​អ្នក​មិន​ចង់​អាប់​ដេត​កម្មវិធី​មួយ​ចំនួន​ ព្រោះវា​នឹង​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​អស់​ឲ្យ​តែ​កម្មវិធី​ណា​ទាម​ ទារ​ឲ្យ​អាប់​ដេត​ បើ​សិន​ជា​អ្នក​បាន​បិទ​ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ អ្នក​អាច​ជ្រើស​រើស​កម្មវិធី​ណា​ដែល​អ្នក​ចង់​អាប់​ដេត​ដោយ​ខ្លួន​ឯង​បាន​ ហើយ​អាច​ដឹង​ថា​កម្មវិធី​ដែល​អាប់​ដេត​មាន​អ្វី​ថ្មី​ខ្លះ​គួរ​តែ​អាប់​ដេត។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

គ្រាន់​តែ​បិទ​ហ្គេម​និង​កម្មវីធី​នៅ​លើ Android កុំ​ឲ្យ​អាប់ដេត​ដោយ​ស្វ័យ​ប្រវត្តិ​មាន​អ្វី​ពិបាក! បើ​មិន​ទាន់​ដឹង​អាច​ស្វែង​យល់​បាន​នៅ​ត្រង់នេះ!

  • ដោយ: Hong
  • 11:08 AM, 29 March
  • ប្រភព: Phone Arena
  • Tag: ចំណេះដឹងទូទៅ