ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

​ខេត្តកណ្តាល​:​ រថយន្ត​ធុន​ធំ​ ១​គ្រឿង​ ដែល​លួច​ដឹក​សត្វព្រៃ​ប្រភេទ​សត្វ​អណ្តើក​សកល​ និង​ពស់ថ្លាន់​ជា​ច្រើន​ក្បាល​ ត្រូវ​បាន​កម្លាំង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកណ្តាល​ ស្ទាក់​ចាប់​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​១​ កាលពី​វេលា​ម៉ោង​៤,៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ ក្នុង​សំរោង​ក្អែ​២​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ ដោយ​លោក​អ៊ី​ សុ​ភី​ នាយ​ សង្កា​យ់​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​គ្រប់គ្រង​៣​ស្រុក​ រួម​មានស្រុក​កៀនស្វាយ​ ស្រុក​ល្វាឯម​ និង​ស្រុក​លើក​ដែក​ សហការ​ជាមួយ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​និង​ក​ម្លាំ​នគរបាល​ស្រុក​ ។​ ជា​លទ្ធផល​ ក្រោយ​ការ​បង្ក្រាប​សមត្ថកិច្ច​រក​ឃើញ​អណ្តើក​សកល​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ស្ទើ​ផុត​ពូជ​ជិត​១០០​ក្បាល​ និង​ពស់ថ្លាន់​ ជា​ច្រើ​ក្បាល​ទៀត​ ដែល​ ឈ្មួញ​លាក់​ទុក​ក្នុង​ថង់​ ។​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

​លោក​អ៉ី​ សុ​ភី​ នាយ​ សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​បានអោយ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ពត៍​មាន​និង​មានការ​ណែនាំ​ផ្ទាល់​ពី​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កណ្តាល​ កម្លាំង​របស់​លោក​បាន​ ឃ្លាំមើល​រថយន្ត​ដែល​លួច​ដឹក​សត្វព្រៃ​ ស្រាប់តែ​ប្រទះ​ឃើញ​ រថ​យ​ដឹក​បទល្មើស​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ឆ្លងស្ពាន​អ្នក​លឿង​ចូល​មក​ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ដើម្បី​រក​ទីតាំង​សម្រាប់​លាក់​ទុក​សត្វព្រៃ​ ។​ គ្រានោះ​កម្លាំង​ សមត្ថកិច្ច​ក៍​ស្ទាក់​ចាប់​តែ​ម្តង​រក​ឃើញ​សត្វ​អណ្តើក​សកល​ជិត​១០០​ក្បាល​ដែ​ឈ្មួញ​ច្រក​ក្នុង​ថង់​ដាក់​គរ​លើ​គ្នា​បន្លំ​ជា​ទំនិញ​ស្របច្បាប់​និង​សត្វ​ពស់ថ្លាន់​ជា​ច្រើន​ក្បាល​ទៀត​ ។​ សត្វព្រៃ​ដ៍​កម្រ​នេះ​ត្រូវ​ឈ្មួញ​ចាប់​នៅ​តំបន់​ព្រៃ​ភ្នំ​ហើយ​លួច​ដឹក​ឆ្លងកាត់​ខេត្តកំពង់ចាម​ ខេត្តព្រៃវែង​ ក្នុង​គោលដៅ​នាំ​ ចេញ​ទៅ​វៀតណាម​តែ​ទៅ​មិន​រួច​ ព្រោះ​មាន​សមត្ថកិច្ច​រង់ចាំ​ ចាប់​នៅ​ព្រំដែន​ ។​ បន្ទាប់​ពី​ ឈ្មួញ​ដឹង​ថា​គោលដៅ​នាំ​សត្វព្រៃ​ចេញ​ក្រៅប្រទេស​ទៅ​មិន​រួច​ ក៍ប​ង្វែ​ទិស​ដៅ​ដឹក​ឆ្លងកាត់​ ស្ពាន​អ្នក​លឿង​សំដៅយក​ទៅ​លាក់​ទុក​នៅ​ភ្នំពេញ​ តែ​ពេល​ ធ្វើ​ដំណើរ​ចូល​មក​ដល់​ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង​ ។​

​លោកនាយ​សង្កាត់​បាន​ បន្ត​ថា​ ក្រោយ​ការ​បង្ក្រាប​សត្វ​ ព្រៃ​ ដ៍​កម្រ​ទាំ​អស់នេះ​និង​ប្រ​ គល់​អោយ​ខាង​មន្ត្រី​ក្រុម​អភិរក្ស​ព​ត្វ​ព្រៃ​ ចំពោះ​មធ្យោបាយ​ ដឹក​ជញ្ជូន​រក្សា​ទុក​នៅ​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ ៕​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​

ប្រភព៖ beta.nokorwatnews

  • ចាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​សត្វ​អណ្តើក​ និង​ពស់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ជីវិតនិងសង្គម
Tags: