ពិភពលោក​ស្ទើរ​តែ​លែង​មាន​អ៊ីនធឺណិត​ ​ព្រោះ​បុរស​ម្នាក់​ ​…​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​មាន​កម្មវិធី​លើ​អ៊ីនធឺណិត​​ជា​ច្រើន​មិន​អាច​ដំណើរ​ការ​បាន​​ ​ហើយ​ពិភព​លោក​ទាំង​មូល​ក៏​អាច​នឹង​គ្មាន​អ៊ីនធឺណិត​ប្រើប្រាស់​ផង​ដែរ​។​

ពិភពលោក​ស្ទើរ​តែ​លែង​មាន​អ៊ីនធឺណិត​ ​ព្រោះ​បុរស​ម្នាក់​ ​…​

​បញ្ហា​នេះ​កើត​មាន​ ​ដោយ​សារ​អ្នក​សរសេរ​កម្មវិធី​ម្នាក់​មិន​សូវ​សប្បាយ​ចិត្ត​ ​ដូច​នេះ​ហើយ​គាត់​ក៏​បាន​បង្កើត​កូដ​ម្យ៉ាង​ដែល​អាច​បិទ​មិន​ឲ្យ​កូដ​ដ៏​សំខាន់​ ​npm.​​ ​របស់​​ ​Javascript​ ​ដំណើរ​ការ​បាន​។​ ដែល​ការ​បិទ​នេះ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​កម្មវិធី​ជា​ច្រើន​ដែល​ដំណើរ​ការ​អាស្រ័យ​លើ​អ៊ីនធឺណិត​មិន​អាច​ដំណើរ​ការ​ ​ដោយ​ក្នុង​នោះ​ក៏​ប៉ះពាល់​ដល់​មុខងារ​មួយ​ចំនួន​របស់​ ​Facebook​ ​ផង​​ដែរ​។​

ដោយ​ឡែក​ចំពោះ​បញ្ហា​នេះ​បើ​និយាយ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​គឺ​ប្រហែល​ជា​មិន​សូវ​មាន​ក្តី​ព្រួយបារម្ភ​នោះ​ទេ​ ​តែ​សម្រាប់​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​វិញ​បញ្ហា​នេះ​គឺ​ហាក់​ដូច​ជា​រឿង​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​តែ​ម្តង​។​ ​ដូច​នេះ​ហើយ​ទើប​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ក្នុង​រយៈ​ពេល​ដ៏​លឿន​បំផុត​ ​ព្រោះ​បញ្ហា​គ្មាន​អ៊ីនធឺណិត​គឺ​អាច​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​ជួប​វិបត្តិ​នានា​៕​

ប្រភព៖ sabay

  • ពិភពលោក​ស្ទើរ​តែ​លែង​មាន​អ៊ីនធឺណិត​ ​ព្រោះ​បុរស​ម្នាក់​ ​…​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ជីវិតនិងសង្គម
Tags: