​អា​ការៈដែល​អ្នក​គួរ​ខ្វល់ខ្វាយ នៅពេល​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុងឈាម​

​អា​ការៈដែល​អ្នក​គួរ​ខ្វល់ខ្វាយ នៅពេល​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុងឈាម​

​អ្នក​ប្រាកដជា​ធ្លាប់​ដឹង​ហើយ​ថា តុល្យភាព​របស់​ជាតិ អេឡិចត្រូ​លីត្រ​ក្នុង​រាងកាយ គឺ​មាន​សារៈសំខាន់​ណាស់ ជាពិសេស សម្រួល​ដល់​មុខងារ​បេះដូង​តែម្តង ប៉ុន្តែ បើសិនជា​មាន​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម វា​អាច​ប្រឈម​នឹង​ផលវិបាក ចំពោះ​សុខភាព​ច្រើន ដូចជា បញ្ហា​នៅ​ផ្លូវ​រំលាយ​អាហារ​ជាដើម​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​អាការៈ​មួយចំនួន នៃ​បញ្ហា​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុងឈាម ដែល​អ្នក​គួរតែ​ខ្វល់ខ្វាយ​។​

រឹង​សាច់ដុំ​
ការថយចុះ​របស់​ជាតិ​ប៉ូ​តា​ស្យូម នឹង​បណ្តាលឲ្យ​ខូច ដល់​មុខងារ​សាច់ដុំ​ដូចជា ខ្សោយ​សាច់ដុំ រឹង​សាច់ដុំ និងរ​មួល​សាច់ដុំ (​រមួល​ក្រពើ​)​។ បើសិនជា មិន​យកចិត្តទុកដាក់ ពី​រឿង​នេះ​ទេ វា​នឹង​បណ្តាល​ឲ្យ ខ្វះ​សារធាតុ​ក្នុង​កោសិកា និង​ខូច​សាច់ដុំ ដែល​នាំ​ឲ្យ​រឹង​សាច់ដុំ និង​ឈឺ​សាច់ដុំ​បាន​។

បេះដូង​លោត​ខុស​ធម្មតា​
ការបំពេញ​មុខងារ របស់​សាច់ដុំ​បេះដូង ត្រូវបាន​គ្រប់គ្រង ដោយ​ប្រព័ន្ធ​ប្រមូល ចរន្តអគ្គិសនី​ពិសេស​។ យ៉ាងណាមិញ ការខ្វះ​ជាតិ​ប៉ូ​តា​ស្យូម ក្នុង​ការដឹកនាំ​ការ​កន្ត្រាក់​បេះដូង នឹង​នាំ​ឲ្យ​បេះ​ដូងលោត​ខុស​ចង្វា​ក់បាន​។

បញ្ហា​ក្រពះ​ពោះវៀន​
មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ដឹង​ថា ការ​ទល់លាមក និង​ហើមពោះ អាច​ជា​សញ្ញា​មួយ នៃ​ការខ្វះ​ជាតិ​ប៉ូ​តា​ស្យូម ព្រោះ​កាលណា មាន​ជាតិ​ប៉ូ​តា​ស្យូម​មិន​គ្រប់គ្រាន់ វា​នឹង​ធ្វើឲ្យ​សាច់ដុំ​ក្នុង​ពោះវៀន មិន​អាច​ធ្វើការ​បាន​ល្អ​ឡើយ​។

ធី​ង​ធ​ង និង​វិលមុខ​
នេះ​ដោ​យាសរ​តែ​តុល្យភាព​ទឹក និង​អេឡិចត្រូ​លីត្រ ត្រូវ​បាន​រំខាន នៅពេល​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម​។ រឿងនេះ ក៏​ធ្វើឲ្យ​នោម​ច្រើន និង​បណ្តាល​ឲ្យ​ខ្វះ​សម្ពាធ​ឈាម បូករួម​នឹង​ប​អា​ការៈធីង​ធ​ង និង​វិលមុខ​ទៀត​។

នោម​ញឹក​
នៅពេល​តម្រងនោម មិន​អាច​ថែរក្សា​តុល្យភាព​ជាតិ​ទឹក និង​អេឡិចត្រូលី​ត្របាន ដោ​យាសរ​ការខ្វះ​ជាតិ​ប៉ូ​តា​ស្យូម វា​នឹង​បណ្តាល​ឲ្យ បាត់បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ និង​បណ្តាល​ឲ្យ​នោ​មញឹក និង​ស្រេកទឹក​ខ្លាំង ដែល​ទាំងនេះ​សុទ្ធតែជា សញ្ញា​របស់​អាការៈ ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម​ហើយ​។

ជ្រុះ​សក់​
កង្វះ​ជាតិ​ប៉ូ​តា​ស្យូម អាច​នឹង​ធ្វើឲ្យ​កើនឡើង នូវ​ជាតិ​សូ​ដ្យូ​ម​ច្រើន នៅ​ជុំវិញ​ឬ​ស​សក់ ដែល​មិន​អាច​បឺត​ស្រូប ជីវជាតិ​សំខាន់ៗ ដើម្បី​សក់​លូតលាស់​បាន​។ ដូច្នេះ ការបង្កើន​ការ​ទទួលទាន ជាតិ​ប៉ូ​តា​ស្យូម​ប្រហែល​ជា​ជួយ​ដោះស្រាយ បញ្ហា​សក់​ជ្រុះ និង​ជំរុញ​ដល់​ការលូតលាស់​សក់​ទៀតផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។