​អត្ថប្រយោជន៍​នៃ​ម្ទេស​ប្លោក​

​អត្ថប្រយោជន៍​នៃ​ម្ទេស​ប្លោក​

​មាន​បន្លែ​មួយ​ប្រភេទ​ដែល​ធ្វើឲ្យ​មនុស្ស​ភាគច្រើន​គឺ​មិន​ចូល​ចិត្ត​ពិសារ​ឡើយ ដោយសារ​តែ​ក្លិន និង​រសជាតិ​របស់​វា ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក តើ​វា​មានឈ្មោះ​អ្វី​ទៅ​?​នោះ​គឺ​ម្ទេស​ប្លោក​។​

  1. ​វា​អាច​ជួយ​បញ្ចុះ​កម្តៅ​រាងកាយ​អ្នក​តាមរយៈ​ញើស ក្រោយពេល​ដែល​អ្នក​ពិសា​រហើយ អ្នកនឹង​បែកញើស ដែល​ធ្វើឲ្យ​កម្តៅ​អ្នក​ថយចុះ ម្យ៉ាងទៀត​វា​ក៏​ជួយ​បំបាត់​ភាព​ឈឺ​ចុកចាប់​នៃ​សាច់ដុំ​របស់​អ្នក​ដូចគ្នា​។​
  2. ​នៅក្នុង​ម្ទេស​ប្លោក​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​ជួយ​ការពារ​មិនឲ្យ​កោសិកា​មហារី​កផ្សេងៗ​អាច​រីកដុះដាល​ក្នុង​រាងកាយ​អ្នក​ឡើយ ជា​ហេតុ​ដែល​អាច​ជួយ​ការពារ​អ្នក​ឲ្យ​ចៀសផុត​ពី​ជំងឺមហារីក​បាន អត្រា​នៃ​ការប្រឈមមុខ​គឺ​ទាប​បំផុត​។​
  3. ​នៅក្នុង​បន្លែ​ប្រភេទ​នេះ​មាន​វីតាមីន​C និង​E ដែល​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​រឹងមាំ ម្យ៉ាងទៀត​វីតាមីន​ប្រភេទ​នេះ​អាច​ជួយ​ការពារ​មិនឲ្យ​មាន​ស្នាម​អ៊ុច​ខ្មៅ​កើតឡើង​លើ​មុខ​អ្នក​ឡើយ ថែមទាំង​អាច​ការពារ​អ្នក​មិន​ឲ្យ​ឆាប់​ចាស់​ទៀតផង ជាងនេះទៅទៀត​អ្នក​នឹងមិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ស្ទះ​សរសៃឈាម​ឡើយ​ក្រោយពេល​ដែល​អ្នក​ពិសារ​ម្ទេស​ប្លោក​នេះ​រួច​។​
  4. ​ប្រសិន​ជា​អ្នក​មាន​ជំងឺ​ខ្វះ​ឈាម ធ្មេញ​ចេញឈាម ឬ​សរសៃឈាម​មាន​ភាពទន់ខ្សោយ អ្នក​អាច​ពិសារ​ម្ទេស​ប្លោក​នេះ​បាន នោះ​វា​នឹង​អាចជួយ​ព្យាបាល​ជំងឺ​អ្នក​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។