បរិភោគ​ម្រះ​រួច មិន​អាច​មាន​កូន​?

បរិភោគ​ម្រះ​រួច មិន​អាច​មាន​កូន​?

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ធ្លាប់​ដឹង​មក​ហើយ​ថា​ផ្លែ​ម្រះ​នេះ​អាច​ជួយ​អ្នក​ស្រក​ទម្ងន់​បាន ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​បែរជា​និយាយ​ថា វា​អាច​ធ្វើឲ្យ​អ្នក​មិន​អាច​មាន​កូន​បាន​ក្រោយពេល​ដែល​ពិសារ​ច្រើន​រួច​ទៅវិញ​។ តើ​វា​ជា​ការពិត​ឬ​ទេ​?

​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា នៅក្នុង​ម្រះ​នេះ​ពិតជា​មាន​សារធាតុ​ដែល​រារាំង​មិន​ឲ្យ​អ្នក​មាន​ផ្ទៃពោះ​បាន​មែន ហើយ​វា​ក៏​អាច​រំខាន​ដល់​ទារក​ក្នុង​ផ្ទៃ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ដំបូង ឬ​ស្ថិត​ក្នុង​ដំណាក់កាល​ពាក់​កណ្តាល​នៃ​ការ​ពរ​ពោះ​ដែរ​។​

បើ​និយាយ​សាមញ្ញ​មក​ម្រះ​គឺអាច​ប៉ះពាល់​ដល់​ស្ត្រី​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង ឬ​ស្ថិត​ក្នុង​ដំណាក់កាល​ពាក់​កណ្តាល បើ​បរិភោគ​ច្រើន វា​អាច​ធ្វើឲ្យ​អ្នក​រលូត​កូនបាន ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មិនទាន់​មាន​ផ្ទៃពោះ គឺ​វា​មិនសូវ​ប៉ះពាល់​ឡើយ​។ ម្យ៉ាងទៀត​បរិមាណ​នៃ​ការ​ពិសារ​ម្រះ​របស់​មនុស្ស​ធម្មតា​គឺ​វា​មិន​ដល់​ថ្នាក់​ធ្វើឲ្យ​អ្នក​គ្មាន​កូន​ឡើយ​។ ដូចនេះ​បើ​អ្នក​បា​រម្ហ​ខ្លាំង អ្នក​អាច​កាត់បន្ថយ​ការបរិភោគ​ម្រះ​នេះ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។