មាន​ សូនីតា បក​ស្រាយ​ជុំវិញ​ការ​រិះ​គន់ និង​​ចម្លង​ម៉ូដ​ សំលៀកបំពាក់​ក្រមា

មួយ​​រយៈ​ចុង​ក្រោយ​ កញ្ញា មាន​ សូនីតា មាន​សកម្ម​ភាព​ផុលផុស​ជាមួយ​នឹង​ការ​ច្នៃ​សំលៀក​បំពាក់​ធ្វើ​ចេញ​ពី​ក្រមា​ ទន្ទឹម​នឹង​នោះ​ បែរ​ជា​ជួប​ការ​រិះ​គន់​ ដោយ​ Fans មួយ​ចំនួន​លើក​ហេតុ​ផល​ថា​ នាង​ចម្លង​ម៉ូដ​ពី​តារា​បរទេស។​

 

“ចង់​អ្នក​ណា​ថា​អី​ ក៏​ខ្ញុំ​មិន​ខ្វល់​ សំ​ខាន់​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​  ប៉ុន្តែ​ខ្ញុំ​ទទួល​រាល់​ការ​រិះ​គន់​ទាំង​អស់​ដើម្បី​ស្ថាបនា​ខ្លួន​ឯង​ ព្រោះ​ក្នុង​នាម​ជា​អ្នក​សិល្បៈ​ ជួប​ការ​រិះ​គន់​គឺ​ជា​រឿង​ធម្មតា​​ហើយ។​ធម្មតា​ទេ​ ពេល​យើង​ដាំ​គ្មាន​អ្នក​ណា​ចង់​ជួយ​ទេ ប៉ុន្តែ​ពេល​ចេញ​ជា​ផ្លែ​​ផ្កា​ទើប​មាន​អ្នក​ចង់​ជួយ​ “។ សូនីតា ថ្លែង​មក​កាន់​ Sabay។

 

មាន​ សូនីតា បក​ស្រាយ​ជុំវិញ​ការ​រិះ​គន់ និង​​ចម្លង​ម៉ូដ​ សំលៀកបំពាក់​ក្រមា

 

(ម៉ូដ មាន​ សូនីតា ដែល​ Fan រិះ​គន់​កន្លង​មក)

 

មាន​ សូនីតា បក​ស្រាយ​ជុំវិញ​ការ​រិះ​គន់ និង​​ចម្លង​ម៉ូដ​ សំលៀកបំពាក់​ក្រមា

 

​មិន​តែ​ប៉ុណ្ណោះ​តារា​ស្រី​រូប​នេះ​ បាន​ព្យាយាម​ពន្យល់​រវាង​ការ​ចម្លង​ និង​ការ​យក​របស់​ដែល​ហួស​កំណត់​មក​ច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​ ចៀស​វាង​ការ​យល់​ច្រឡំ​អ្វី​ដែល​នាង​​បាន​ព្យាយាម​កន្លង​មក​។

 

សូនីតា ថ្លែង​ថា “ពួក​គាត់​​តែង​តែ​​និយាយ​ថា​ ​ចម្លង​ម៉ូដ​ ប៉ុន្តែ​គាត់​មិន​ទាន់​យល់​គំនិត​របស់​ខ្ញុំ​ ត្រង់​ថា​ ចម្លង​ម៉ូដ ឬ​ពាក្យ​ថា​ inspire វា​ខុស​គ្នា​ copy គឺ​ copy ទាំង​ដុល។​ តំបន់​តាម​ខេត្ត​មួយ​ចំនួន​ តាម​បង​ចុះ​ទៅ​ រយៈ​កន្លង​មក​នេះ​គឺ​សឹង​តែ​លែង​ប្រើ​ប្រាស់​ក្រមា​អស់​ហើយ​។ដោយ​ឡែក​​ក្រមា​ខ្ញុំ​ បាន​លើក​មក​ច្នៃ​ជា​រូប​ភាព​ថ្មី​មួយ​សម្រាប់​ពួក​គាត់​ ព្រោះ​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ និង​លើក​ស្ទួយ​អ្វី​ដែល​ជា​របស់​ខ្មែរ។”

 

ស្តាប់​ការ​បក​ស្រាយ​ទាំង​ស្រុង​របស់​ មាន សូនីតា ខាង​ក្រោម​៖​

 

​​​
អត្ថបទ៖ ថា ម៉ាលីដា