ប្លែក​ភ្នែក! Ronaldo បញ្ចេញ​ក្បាច់​រាំ​សិច​ស៊ី ពេល​ហ្វឹកហាត់

Cristiano Ronaldo ​​បាន​បញ្ចេញ​សកម្មភាព​កំប្លែង​លេង ដោយ​បង្ហាញ​ក្បាច់​រាំ​ដ៏​សិច​ស៊ី​ ពេល​រូប​គេ​​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ។ តារា​ឆ្នើម​ក្រុម​ Real Madrid រូប​នេះ បាន​បង្ហោះ​វីដេអូ​លើ​ Instagram យប់​មិញ ភ្ជាប់​ជាមួយ​សារ​ខ្លី​ថា “Mood” (អារម្មណ៍)។

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Mood

A video posted by Cristiano Ronaldo (@cristiano) on

 

ងាក​ទៅ​ការ​ប្រកួត​វិញ Ronaldo បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​អត់​ចូល​ ធ្វើ​ឲ្យ​ព័រទុយហ្គាល់​ចាញ់​​ប៊ុលហ្គារី ១-០ កាល​ចុង​សប្ដាហ៍​កន្លង​ទៅ។ ​យ៉ាង​ណា កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ ​​ត្រៀម​ខ្លួន​​សាង​មុខ​មាត់​ឡើង​វិញ ពេល​ប៉ះ​បែលហ្សិក នា​​វេលា​ម៉ោង​០១:៤៥​នាទី​យប់​នេះ៕

 

ប្លែក​ភ្នែក! Ronaldo បញ្ចេញ​ក្បាច់​រាំ​សិច​ស៊ី ពេល​ហ្វឹកហាត់

 

ប្លែក​ភ្នែក! Ronaldo បញ្ចេញ​ក្បាច់​រាំ​សិច​ស៊ី ពេល​ហ្វឹកហាត់

 

 

-ចុចអាន៖ CR7៖ ខ្ញុំ​ចង់​ឲ្យ​កូន​ខ្ញុំ ​ក្លាយ​ជា​កំពូល​កីឡាករ​បាល់ទាត់​ដូច​ខ្ញុំ

 

​ដោយ៖ វិន ជីវ័ន្ត
ប្រភព៖ instagram/cristiano