ទី​លាន​​ស្មៅ​សិប្បនិម្មិត​នៅ​បាទី ចាប់​ផ្ដើម​សាងសង់​ហើយ

ទី​លាន​បាល់ទាត់​ស្មៅ​សិប្បនិម្មិត​នៅ​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី​ចាប់​ផ្ដើម​សាងសង់​ហើយ​ ដោយ​ខាង​ FIFA Goal Project VI ​ជា​អ្នក​ទទួល​រ៉ាប់រង​លើ​គម្រោង​មួយ​នេះ។

 

ទី​លាន​បាល់ទាត់​ស្មៅ​សិប្បនិម្មិត​នេះ​ដែរ នឹង​មាន​បំពាក់​ដោយ​ភ្លើង​បំភ្លឺ​ពេល​យប់ ដើម្បី​ជា​ការ​ងាយ​ស្រួល​ដល់​កីឡាករ​លេង​នៅ​ពេល​យប់ ក៏​ដូចជា​ហ្វឹកហាត់​ជា​ដើម។ នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​ដែល​ខាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​សម្រេច​ឡើង ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ខាង​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។

 

ទី​លាន​​ស្មៅ​សិប្បនិម្មិត​នៅ​បាទី ចាប់​ផ្ដើម​សាងសង់​ហើយ

 

ទី​លាន​​ស្មៅ​សិប្បនិម្មិត​នៅ​បាទី ចាប់​ផ្ដើម​សាងសង់​ហើយ

 

ទី​លាន​​ស្មៅ​សិប្បនិម្មិត​នៅ​បាទី ចាប់​ផ្ដើម​សាងសង់​ហើយ

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ FFC