Man Utd គ្រោង​ពង្រីក Old Trafford ឲ្យ​ដាក់​អ្នក​គាំទ្រ​បាន​​ជិត​៩ម៉ឺន​នាក់

បិសាច​ក្រហម Manchester United បាន​ត្រៀម​លក្ខណៈ​រួចរាល់​ក្នុង​ការ​ពង្រីក​កីឡដ្ឋាន Old Trafford ដែលមាន​ចំណុះ​ជាង ៧៥០០០នាក់​ ឲ្យ​ដល់​ជិត​​៩​ម៉ឺន​នាក់។

 

Man Utd គ្រោង​ពង្រីក Old Trafford ឲ្យ​ដាក់​អ្នក​គាំទ្រ​បាន​​ជិត​៩ម៉ឺន​នាក់

 

ផែនការ​ខាងលើ​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៧ បន្ទាប់​ពី​កន្លែង​អង្គុយ​បច្ចុប្បន្ន​មិន​ឆ្លើយ​តប​នឹង​តម្រូវការ​អ្នក​គាំទ្រ ដ៏​ច្រើន​ដែល​មក​ទស្សនា​សឹង​ពេញ​កីឡដ្ឋាន​នៅ​រៀងរាល់​ការ​ប្រកួត។ ក្លឹប​ជើងឯក​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស ២០ សម័យកាល គ្រោង​បន្ថែម​កៅអី ៧៥០០ នៅ​ផ្នែក​កន្លែង​អង្គុយ (Stand) ដែល​គេ​ដាក់​ឈ្មោះ​ថា Sir Bobby Charlton។

 

ក្រៅ​ពី​នោះ Man Utd ក៏​កំពុង​សិក្សា​ការ​សាង​សង់​ផ្នែក​សម្រាប់​អង្គុយ ទស្សនា​ចំនួន២​ផ្នែក​ទៀត ​ដែលផ្នែកនិមួយៗ​អាច​ផ្ទុក​អ្នកគាំទ្រ​បាន​៤០០០នាក់។ ​បើ​ក្លឹប​សម្រេច​ធ្វើ​ដូច្នោះ​មែន Old Trafford នឹង​អាច​ដាក់​អ្នកគាំទ្រ​ សរុប​ជាង ​៨៨០០០នាក់ ក្លាយ​ជា​កីឡដ្ឋាន​​ក្លឹប​បាល់ទាត់​ធំ​ជាងគេ​លំដាប់​ទី​២​នៅ​ទ្វីប​អឺរ៉ុប បន្ទាប់​ពី​ Nou Camp របស់​ក្លឹប​ FC Barcelona៕

 

ចុច​អាន៖ Barca ចង់​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ពី Nou Camp ទៅ​ Johan Cruyff

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN