ទោះរវល់យ៉ាងណា​ ក៏គង់ ចាន់ស្រីមុំ មិនភ្លេចទៅក្រេបទឹកឃ្មុំ ជាមួយស្វាមី នៅជប៉ុននោះដែរ!

ភ្នំពេញ៖ បន្ទាប់ពី តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និង លោក គឹម សីហាបានរៀបការ បានប៉ុន្មានសប្តាហ៍រួចមក ឥឡូវនេះ ពួកគេក៏បានមកដល់ប្រទេសជប៉ុន ដើម្បីមកក្រេបទឹកឃ្មុំ តាមអ្វីដែលពួកគេ បានគ្រោងទុកហើយ។ 

កាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូប ជាមួយស្វាមី ដែលរូបនាងបានសរសេរថា "បានមកដល់ហើយ"។ ហើយក៏មានអ្នកគាំទ្រជាច្រើន ក៏បានជូនពរពួកគេ តាមបណ្តាញសង្គម ឲ្យមានសំណាងល្អ និងសុវត្ថិភាព នៅប្រទេសជប៉ុនផងដែរ។

ទោះបីជា តារាស្រីរូបនេះ រវល់នឹងមុខជំនួញ សម្លៀកបំពាក់ ទឹកអប់ និងការងារសិល្បៈរបស់នាងប៉ុណ្ណាក៏ដោយ ក៏នាងនៅតែមិនភ្លេច​ ដឹកដៃស្វាមី មកក្រេបទឹកឃ្មុំ នៅប្រទេសជប៉ុននោះដែរ ដូចនឹងអ្វីដែលពួកគេ បាននិយាយក្នុងថ្ងៃរៀបការ។

គួររំលឹកផងដែរថា អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ក៏ទទួលបានដំណើរកំសាន្ត ទៅក្រេបទឹកឃ្មុំមួយទៀត នៅកោះម៉ាល់ឌីវ ពីអ្នកនាង យ៉ាន លីដា ផងដែរ ដែលជាកាដូដ៏អស្ចារ្យមួយ សម្រាប់មង្គលការរបស់ពួកគេ៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload