វីង បន្ត​ឈាន​មុខ​គេ​លើ​សេវា​ផ្ទេរ​ប្រាក់​ចល័ត ដោយ​បង្កើត​ការងារ និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​​ជន​បទ​ប្រសើរ​ឡើង​

ធនាគារ​ឯកទេស វីង (កម្ពុជា) លីមីតធីត គឺ​ជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា និង​បាន​រក្សា​នូវ​ភាព​ឈាន​មុខ​គេ​របស់ខ្លួន​ក្នុង​វិស័យ​ផ្ទេរ​ប្រាក់​ចល័ត តាម​រយៈ​ការ​ផ្ដោត​លើ​ការ​ច្នៃ​ប្រឌិត ការ​បង្កើត​ឱកាស​ការងារ និង​ការ​ជួយ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​នៅ​តាម​ជន​បទ​មាន​ភាព​ប្រសើរ​ឡើង​។​

 

​ចាប់​តាំង​ពី​ការ​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០០៩ មក វីង បាន​បង្កើត​​មធ្យោបាយ​ថ្មីៗ​ក្នុង​ការ​ផ្ទេរ​ប្រាក់​យ៉ាង​ងាយ​ស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​។ តាម​រយៈ​ផលិតផល និង​សេវាកម្ម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​របស់​ខ្លួន វីង បាន​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ប្រើប្រាស់​នូវ​សេវា​ហិរញ្ញវត្ថុ​ ដូចជា ការផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទិញ​កាត​ទូរសព្ទ ទូទាត់​វិក្កយបត្រ​ វីង​គិត​លុយ (​ការ​ទូទាត់​ដោយ​ប្រើ​កាត វីង នៅ​ហាង​លក់រាយ​) និង​ការ​ទូទាត់​លើ​បណ្តាញ​អ៊ីនធឺណិត​។​

 

វីង បន្ត​ឈាន​មុខ​គេ​លើ​សេវា​ផ្ទេរ​ប្រាក់​ចល័ត ដោយ​បង្កើត​ការងារ និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​​ជន​បទ​ប្រសើរ​ឡើង​

 

​ការ​បង្កើត​ថ្មី​ទាំងអស់​នេះ​បាន​ជំរុញ​ឲ្យ​មាន​កំណើន​អតិថិជន និង​ការ​ពង្រីក​បណ្តាញ​ភ្នាក់ងារ វីង ជា​បន្ត​បន្ទាប់​។ ពិតណាស់ វីង បាន​គ្រប​ដណ្តប់ ១០០% នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​ឱកាស​ការងារ​សម្រាប់​បណ្តាញ​ភ្នាក់ងារ​ដ៏​រឹងមាំ​របស់​ខ្លួន​ជិត ៤០០០ កន្លែង​។ ជីវភាព​របស់​ភ្នាក់ងារ​ដែល​បាន​សហការ​ជា​ដៃគូ​ជាមួយ វីង បាន​ប្រែ​ក្លាយ​ទៅជា​ម្ចាស់​អាជីវកម្ម​ដែល​មាន​ប្រាក់​ចំណេញ​។ ទន្ទឹម​នឹង​នេះ វីង បាន​ប្តេជ្ញាចិត្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ភ្នាក់ងារ​របស់​ខ្លួន​ជានិច្ច​។

 

លោក ចូចូ ម៉ាឡូឡូស នាយក​ប្រតិបត្តិ វីង បាន​ចាត់​ទុក​ភ្នាក់ងារ​ទាំងអស់​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​ ជួយ​ឲ្យ​អាជីវកម្ម​រីក​ចម្រើន​។ លោក​បាន​មានប្រសាសន៍ថា​៖ “​ភ្នាក់ងារ​របស់​យើង គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង ហើយ​វា​ជា​តួនាទី​របស់​យើង​ដើម្បី​គាំទ្រ​ដល់​បណ្តាញ​ភ្នាក់ងារ​របស់​យើង​ឲ្យអស់​ពី​លទ្ធភាព​។ យើង​ធានា​ថា ប្រព័ន្ធ​សុវត្ថិភាព​គឺ​មាន​នៅ​គ្រប់​ភ្នាក់ងារ​ វីង​ ទាំងអស់​ ជាមួយ​នឹង​ការ​បំពាក់​ឧបករណ៍​ល្អ​បំផុត និង​ការ​បណ្តុះ​បណ្តាល​ច្បាស់​លាស់​ដើម្បី​ភាព​រីកចម្រើន​លើ​អាជីវកម្ម​របស់​ពួកគេ​។ ភាព​ជា​ដៃគូ​ដ៏​ល្អ​នេះ​ចំពោះ វីង គឺ​ជា​មោទនភាព​បំផុត​ព្រោះ វា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​អាជីវកម្ម​របស់​ភ្នាក់ងារ វីង និង​អាជីវកម្ម​របស់​យើង​ទាំង​មូល​ផងដែរ​។ ភាព​ជោគជ័យ​របស់ វីង ថ្ងៃ​នេះ​គឺ​កើត​ចេញ​ពី​ភាព​ជោគជ័យ​នៃ​ភ្នាក់ងារ វីង ទាំងអស់​របស់​យើង​”​។​

 

​ប៉ុន្តែ​អ្វី​ដែល​ជា​ការងារ​ស្នូល​នៃ​ភាព​ជោគជ័យ​របស់ វីង នេះ គឺ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​ចំពោះ​ការ​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ទៅ​ដល់​អតិថិជន​ដែល​មិន​សូវ​និយម​ប្រើប្រាស់​សេវា​ធនាគារ និង​អតិថិជន​ក្រីក្រ​ដែល​ពិបាក​នឹង​ទទួល​បាន​ការ​ប្រើប្រាស់​សេវា​ធនាគារ​។

 

យោង​តាម​លោក ម៉ាឡូឡូស វត្តមាន​របស់ វីង នៅ​ទូទាំង​​កម្ពុជា​ មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ដំណើរការ​សេវា​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ក្រីក្រ និង​អ្នក​ធ្វើ​ចំណាក​ស្រុក​។ លោក​បាន​បន្ថែម​ថា “​គោលដៅ​របស់​យើង គឺ​ដើម្បី​ផ្លាស់ប្តូរ​របៀប​នៃ​ការ​គិត​របស់​មនុស្ស​ចំពោះ​ការ​ប្រើប្រាស់​លុយ និង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ដែល​ថា​ពួកគេ​មិន​មាន​លទ្ធភាព​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ វីង បាន​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​តាម​ជនបទ​មាន​ភាព​ប្រសើរ​ឡើង​ តាម​រយៈ​ការ​ផ្តល់​នូវ​សេវាកម្ម និង​ការច្នៃប្រឌិត​ថ្មីៗ​ដែល​ងាយស្រួល​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ឬ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​សាច់​ប្រាក់​សុទ្ធ និង​ផ្តល់ឲ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​ចូលរួម​យ៉ាង​ពេញ​លេញ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា”​។​

 

វីង គឺជា​សេវាកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត​ថ្មី​មួយ​សម្រាប់​ការទូទាត់​សាច់ប្រាក់​តាម​ទូរសព្ទ​ដៃ ដូចជា ផ្ញើ​ប្រាក់ ទូទាត់​វិក្កយបត្រ ទិញ​កាត​ទូរសព្ទ សេវា​បើក​ប្រាក់​បៀវត្សរ៍ ការ​ទូទាត់​លើ​អ៊ីនធឺណិត និង​វីង​គិត​លុយ​។ ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.wingmoney.com ឬ​ទាក់ទង​មក​លេខ 023 999 989 ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម