Fine Arts Center បណ្ដុំ​គ្រឿង​សង្ហារិម ចម្លាក់ និង​គំនូរ​បុរាណ​ខ្មែរ ល្អ​ឯក​មួយ​គ្មាន​ពីរ

ស្ថិត​នៅ​លើ​បណ្ដោយ​ផ្លូវ​១៧៨ កែង​សាលា​រចនា គេ​នឹង​ឃើញ​អគារ​ចាស់​សម័យ​បារាំង​មួយ​ទើប​នឹង​ប្រែ​រូបរាង​ថ្មី​ក្លាយ​ជា​បណ្ដុំ​ស្នាដៃ​សិល្បៈ​ខ្មែរ​សព្វ​បែប​យ៉ាង​ដែល​មាន logo ជា​ផ្កា​រំដួល ​តំណាង​ឲ្យ​អត្តសញ្ញាណ​កម្ពុជា។ ទី​នោះ គឺ​មណ្ឌល​វិចិត្រ​សិល្បៈ (Fine Arts Center) ដែល​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​នេះ។

Fine Arts Center បណ្ដុំ​គ្រឿង​សង្ហារិម ចម្លាក់ និង​គំនូរ​បុរាណ​ខ្មែរ ល្អ​ឯក​មួយ​គ្មាន​ពីរ

មណ្ឌល​នេះ​មាន​ដាក់តាំង និង​​លក់​គ្រឿង​សង្ហារិម គ្រឿង​ចម្លាក់ (ឈើ ថ្ម និង​ថ្ម​កែវ​លេខ​១) គ្រឿង​ប្រាក់-ស្ពាន់​សុទ្ធ​១០០% សូត្រ​សុទ្ធ និង​គំនូរ​បុរាណ​ខ្មែរ​ ដែល​សុទ្ធសឹង​​ជា​ស្នាដៃ​ល្អ​ឯក​របស់​កូន​ខ្មែរ​។

និយាយ​ពី​គ្រឿង​សង្ហារិម និង​ចម្លាក់​វិញ ម៉ូដ ឬ​ក្បាច់​នីមួយៗ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ខ្មែរ ខណៈ​ដែល​ការ​ធ្វើ​វិញ គឺ​ប្រើ​ជាង​ខ្មែរ​ទេពកោសល្យ​ខ្ពស់ ប្រើ​ដៃ​សុទ្ធសាធ មិន​ប្រើ​ម៉ាស៊ីន​នោះ​ទេ។ នេះ​បើ​តាម​លោក ហេង ហង្សរី ម្ចាស់​ហាង និង​ជា​អ្នក​រចនា​ម៉ូដ​គ្រឿង​សង្ហារិម និង​ចម្លាក់​ផ្ទាល់ ប្រាប់ Sabay ក្នុង​ឱកាស​សម្ពោធ​ហាង។

ម្ចាស់​ហាង​វ័យ​៣១​ឆ្នាំ​រូប​នេះ​បន្ត​ថា “លក្ខណៈ​ពិសេស​នៃ​ហាង​នេះ គឺ​ម៉ូដ​មួយ សម្រាប់​តែ​មួយ​ឈុត​តែ​ប៉ុណ្ណោះ”។ មាន​ន័យ​ថា ម៉ូដ​មួយ គូរ​រចនា​ឡើង​សម្រាប់​តែ​គ្រឿង​សង្ហារិម ឬ​ចម្លាក់​មួយ​តែ​ប៉ុណ្ណោះ។ បើ​ចង់​កុម្ម៉ង់​ម៉ូដ​ដូច​គ្នា ក៏​មិន​បាន​ដែរ។ បើ​មាន​ពីរ មាន​ន័យ​ថា មាន​អ្នក​ផ្សេង​ចម្លង​តាម។

Fine Arts Center បណ្ដុំ​គ្រឿង​សង្ហារិម ចម្លាក់ និង​គំនូរ​បុរាណ​ខ្មែរ ល្អ​ឯក​មួយ​គ្មាន​ពីរ

ប្រភេទ​ឈើ​ដែល​យក​មក​កែច្នៃ គឺ​ឈើ​ខ្មែរ ដូច​ជា បេង នាង​នួន ធ្មង់ ក្រញូង ខណៈ​ដែល​ចម្លាក់​ដែល​ច្នៃ​ចេញ​ពី​ថ្ម​កែវ គឺ​ប្រើ​ថ្ម​កែវ​ប្រភេទ​លេខ​១ ធានា​គុណភាព។ ដោយ​សារ​ផ្ចិតផ្ចង់ និង​ប្រើ​ដៃ​មក​ឆ្លាក់ រាល់​គ្រឿង​សង្ហារិម​នីមួយៗ ត្រូវ​ការ​ពេល​ធ្វើ​ចន្លោះ​ពី​៣ ខែ​ដល់​៦​ខែ។

ឯ​ភ្ញៀវ​ភាគ​ច្រើន​ដែល​បញ្ជា​ទិញ គឺ​ភ្ញៀវ​លំដាប់​អ្នក​មាន ឯកឧត្ដម ឧកញ៉ា និង​ហាង សណ្ឋាគារ​ជា​ដើម ខណៈ​ដែល​ភ្ញៀវ​បរទេស​ក៏​មាន​មួយៗ​ដែរ។

និយាយ​ពី​​គំនូរ​បុរាណ​វិញ គឺ​ជាង​ខ្មែរ​ល្បី​ឈ្មោះ​ជា​អ្នក​គូរ ហើយ​ក៏​មាន​តែ​មួយ​ដែរ មិន​មាន​ពីរ​ផ្ទាំង​ដូច​គ្នា​ឡើយ។

ស្នាដៃ​ល្អ​ឯក​នៃផ្ទាំង​គំនូរ​​​សមុទ្រ​កូរ​ទឹក​ដោះ និង​ចម្លាក់​ព្រះនាង​ឥទ្ទ្រទេវី ស្រី​ទេព​មនោរម្យ  ព្រះ​ថោង​នាង​នាគ ទេវតា​ភ្លេង និង​ចម្លាក់​ផ្ដែ​ដ៏ស្អាត​ជាង​គេ​នៅ​ប្រាសាទ​បន្ទាយ​ស្រី ក៏​មាន​ដាក់​បង្ហាញ និង​លក់​នៅ​ក្នុង​មណ្ឌល​វិចិត្រ​សិល្បៈ​នេះ​ផង​ដែរ។

Fine Arts Center បណ្ដុំ​គ្រឿង​សង្ហារិម ចម្លាក់ និង​គំនូរ​បុរាណ​ខ្មែរ ល្អ​ឯក​មួយ​គ្មាន​ពីរ

មណ្ឌល​វិចិត្រ​សិល្បៈ ឬ Fine Arts Center មាន​ទីតាំង​នៅ​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​១៧៨ កែង​សាលា​រចនា ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ ចង់​កុម្ម៉ង់ ឬ​សួរ​ព័ត៌មាន​លម្អិត សូម​ទាក់ទង​លេខ 012 222 551។

អី​ចាំ​អី​ទៀត! ចង់​បាន​គ្រឿង​សង្ហារិម ចម្លាក់​ក្បាច់​ខ្មែរ​សុទ្ធ ហើយ​ល្អ​មាន​តែ​មួយ​គ្មាន​ពីរ រក​ឯណា​បាន!

អត្ថបទ៖ សុផាត