​​​​យន្តហោះ​ដឹក​អ្នក​ដំណើរ​​អេហ្ស៊ីប EgyptAir ​​​ត្រូវ​​​ជន​ប្រដាប់​អាវុធ​ប្លន់

​ជើង​​ហោះ​ហើរ​មួយ​គ្រឿង​ ​​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​​អេហ្ស៊ីប EgyptAir ​​​​​ធ្វើ​ដំណើរ​​ពី​​ទីក្រុង​ Alexandria ទៅកាន់​ទីក្រុង Cairo ប្រទេស​​អេហ្ស៊ីប​​ ត្រូវ​បាន​​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​​​​ប្លន់​​យក​​នៅ​​រសៀល​​ថ្ងៃ​​អង្គារ​ ទី ២៩​មីនា​​នេះ ដោយ​​បញ្ជា​ឲ្យ​​ទៅ​ចុះ​ចត​នៅ​​សាធារណៈ​រដ្ឋ​​​​​ Cyprus ភាគ​ខាង​ជើង​ប្រទេស​អេហ្ស៊ីប​ ​ក្នុង​សមុទ្រ​​មេឌីទែរ៉ាណេ​​​វិញ។ នេះ​បើ​តាម​​ការ​​អះអាង​​​នៅ​ប៉ុន្មាន​​នាទី​មុន​នេះ របស់​​ក្រុមហ៊ុន​​​​អាកាសចរណ៍​ខ្លួនឯង។

 

​​​​យន្តហោះ​ដឹក​អ្នក​ដំណើរ​​អេហ្ស៊ីប EgyptAir ​​​ត្រូវ​​​ជន​ប្រដាប់​អាវុធ​ប្លន់

 

 

​ជើង​ហោះ​​ហើរ​​ប្រភេទ MS181 ​បាន​ចុះ​ចត​​នៅ​ព្រលាន​យន្តហោះ​ Larnaca ហើយ​ ​​​​ដោយ​មន្ត្រី​​​ប្រទេស​ Cyprus ​​និយាយ​ថា​​​មាន​ជន​សង្ស័យ​​​​គ្រាប់​បែក​អត្តឃាត​​ម្នាក់​ កំពុង​​នៅ​លើ​យន្តហោះ។

 

​ចំណែក​​​​ប្រព័ន្ធ​​ផ្សាយ​​ប្រទេស​​​​​កោះ​នេះ ​​បាន​រាយ​ការណ៍​ថា​ ​លើ​យន្តហោះ​​​មាន​ជន​ប្រដាប់​អាវុធ​ម្នាក់​ បាន​គំរាម​​អ្នក​បើក​បរ​យន្តហោះ​​​​ជា​មួយ​​ខ្សែ​ក្រវាត់​​គ្រាប់​បែក។ យន្តហោះ​ប្រភេទ​ Airbus A320 ​​នេះ​បាន​​ដឹក​​អ្នក​ដំណើរ​​​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៥៦នាក់​​ ក្រុម​ការងារ ៧នាក់ និង​មន្ត្រី​សន្តិសុខ​ម្នាក់។

 

បន្ទាប់​ពី​ការ​ចរចារ​ ជន​ប្រដាប់​អាវុធ​​​​ដែលមាន​ឈ្មោះ Ibrahim Samaha បាន​យល់​ព្រម​ដោះ​លែង​អ្នក​ដំណើរ​ភាគ​ច្រើន លើកលែង​តែ​ជន​បរទេស ៤នាក់ និង​ក្រុមការងារ​ទាំង​៧​នាក់​ប៉ុណ្ណោះ។ ប្រភព​ព័ត៌មាន​ Sky News បញ្ជាក់​ថា​អ្នក​ប្លន់​យន្តហោះ ទាមទារ​រក​អ្នក​បកប្រែ​និង​សិទ្ធិជ្រក​កោន​នយោបាយ ៕

 

 

 

​​​​យន្តហោះ​ដឹក​អ្នក​ដំណើរ​​អេហ្ស៊ីប EgyptAir ​​​ត្រូវ​​​ជន​ប្រដាប់​អាវុធ​ប្លន់

 

​​​​យន្តហោះ​ដឹក​អ្នក​ដំណើរ​​អេហ្ស៊ីប EgyptAir ​​​ត្រូវ​​​ជន​ប្រដាប់​អាវុធ​ប្លន់

 

​​​​យន្តហោះ​ដឹក​អ្នក​ដំណើរ​​អេហ្ស៊ីប EgyptAir ​​​ត្រូវ​​​ជន​ប្រដាប់​អាវុធ​ប្លន់

រថយន្ត​ប៉ូលិស​កំពុង​ព័ទ្ធ​ព្រលាន​​នៅ​ Larnaca

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channel Newsasia