ឃីម បូរ៉ា , មាស ច័ន្ទមាន ប៉ះជើងខ្លាំងថៃ សង្វៀន SEA-TV នៅព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ព្រឹត្តិការណ៍ នៃការប្រកួត ប្រដាល់លក្ខណៈមិត្តភាព អន្តរជាតិ លើសង្វៀន SEA-TV នៅព្រឹកថ្ងៃអាទិត្យទី០៣ ខែមេសា ឆ្នាំ២០១៥ នេះមាន៥ប្រកួត ក្នុងនោះមានការ ប្រកួតអន្តរជាតិ ២គូ ដោយអ្នកប្រដាល់ មាស ច័ន្ទមាន សមាគមកីឡា ប្រដាល់ក្រសួង ការពារជាតិ និង អ្នកប្រដាល់ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ នឹងត្រូវតស៊ូជាមួយ អ្នកប្រដាល់ថៃដូចគ្នា ។

លោក ញាន សុធី អ្នកគ្រប់គ្រងសង្វៀន SEA-TV បាននិយាយថា អ្នកប្រដាល់ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ នឹងត្រូវស្វាគមន៍ អ្នកប្រដាល់ថៃ Yorth Sing ដែលមានប្រវត្តិប្រកួត៧១លើក ឈ្នះ៦១លើក ចាញ់៨លើក ស្មើ២លើក ។ បូរ៉ា ខ្លាំង និងល្អស្នៀតទាត់ អ្នកប្រដាល់ រួមជាតិច្រើននាក់ហើយ ដែលចាញ់ដោយសារ ការទាត់ជើងក្រោមរបស់ បូរ៉ា ដែលមានប្រវត្តិ ប្រកួត៨៦លើក ក្នុងនោះវាយឈ្នះ៦៩លើក ចាញ់១៤លើក និងស្មើ៣លើក ៕

Yorth Sing នេះជាជើងខ្លាំងទម្ងន់ ៦០គីឡូក្រាម ប្រចាំនៅស្រុកថៃ ហើយចាញ់តែកម្ពស់ បូរ៉ាបន្តិចប៉ុណ្ណោះ ដោយគេមានកម្ពស់ ១,៦៧ម៉ែត្រ ហើយបូរ៉ា ១,៦៨ម៉ែត្រ ប៉ុន្តែអ្នកប្រដាល់ថៃ រូបនេះមានកំណត់ត្រា ប្រកួតតិចជាងបូរ៉ា។ ក្នុងមួយជីវិតអ្នកប្រដាល់ របស់ ឃីម បូរ៉ា ជាការប្រកួតលើកទី៤ ហើយក្នុងការ ជួបអ្នកប្រដាល់ថៃ ។

ចំណែកអ្នកប្រដាល់មាស ច័ន្ទមាន សមាគមកីឡា ប្រដាល់ក្រសួង ការពារជាតិ ប៉ះអ្នកប្រដាល់ថៃ Super Boy ទម្ងន់៦៣,៥គីឡូក្រាម។ ការជួបគ្នា រវាងអ្នកប្រដាល់ Super Boy និងអ្នកប្រដាល់ មាស ច័ន្ទមាន ពិតជាមានភាពតានតឹង និងពិបាកនឹងប៉ាន់ស្មានថា នរណាជាអ្នកឈ្នះឡើយ ប៉ុន្តែ យ៉ាងណាក៏ដោយ Super Boy ក៏ជាអ្នកប្រដាល់មួយ រូបដែលធ្លាប់ផ្តួលមិត្តរួមអាជីព នៅក្រោមថ្វីជើង របស់គេដែរ នៅស្រុកថៃ ។

ចំពោះ ច័ន្ទមាន ជាអ្នកប្រដាល់ ដែលពូកែវាយសម្រុក មិនដកថយទេ ហើយពូកែស្នៀតជើងទាត់ បំបាក់ជើង ក្រោមគូប្រកួត ណាស់ ចំណែក អ្នកប្រដាល់ ពូកែស្នៀតជើងទាត់ និងពូកែវាយសម្រុក គូប្រកួតទៀតផង ច័ន្ទមាន ធ្លាប់មានប្រវត្តិប្រកួត ចំនួន១២០លើក ឈ្នះ៩៥ដង ចាញ់២៥ដង មិនដែលស្មើ គ្រាដែល Super Boy មានប្រវត្តិប្រកួតបាន៩៩លើក ធ្លាប់ឈ្នះ៧៩ដង ចាញ់១៦ដង និង ស្មើ៤ដង៕

ឃីម បូរ៉ា , មាស ច័ន្ទមាន ប៉ះជើងខ្លាំងថៃ សង្វៀន SEA-TV នៅព្រឹកថ្ងៃអាទិត្យ

ឃីម បូរ៉ា , មាស ច័ន្ទមាន ប៉ះជើងខ្លាំងថៃ សង្វៀន SEA-TV នៅព្រឹកថ្ងៃអាទិត្យ