iPhone SE មានអ្នកកក់ចំនួន ៣.៤លាននាក់ នៅក្នុងប្រទេសចិន

បច្ចេកវិទ្យា៖ ជាមួយនឹង iPhone SE ដែលបានបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍ ដ៏ពិសេសមួយ កំពុងពេញនិយម បំផុត នៅក្នុងប្រទេសចិន មានអ្នកកក់មុនរហូតដល់ទៅ ៣.៤លាននាក់ មុននឹងការបញ្ជារទិញនេះ បិទទ្វារ បើយោងតាមសារព័ត៌មាន NBC ចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ។ ជានិច្ចជាកាល នៅពេលដែល និយាយពីទីផ្សារចិន  អ្នកនឹងឃើញ ពីផលិតផលច្រើន ណាស់ ដែលជោគជ័យ នៅទីនេះ ។

ប្រភពខាងលើបានបញ្ជាក់ថា ម៉ូដែល SE នឹងលក់នៅក្នុងប្រទេសចិន តម្លៃ ៥០៦ ដុល្លារអាម៉េរិក  ហើយស្មាតហ្វូននេះ នឹងចេញលក់ ជាផ្លូវការតែម្តង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ៕

iPhone SE មានអ្នកកក់ចំនួន ៣.៤លាននាក់ នៅក្នុងប្រទេសចិន