ពិភពលោកស្ទើរតែលែងមានអ៊ីនធឺណិត ព្រោះបុរសម្នាក់ …

កាលពីប៉ុន្មានថ្ងៃមុនមានកម្មវិធីលើអ៊ីនធឺណិតជាច្រើនមិនអាចដំណើរការបាន ហើយពិភពលោកទាំងមូលក៏អាចនឹងគ្មានអ៊ីនធឺណិតប្រើប្រាស់ផងដែរ។

ពិភពលោកស្ទើរតែលែងមានអ៊ីនធឺណិត ព្រោះបុរសម្នាក់ …

បញ្ហានេះកើតមានដោយសារអ្នកសរសេរកម្មវិធីម្នាក់មិនសូវសប្បាយចិត្ត ដូចនេះហើយគាត់ក៏បានបង្កើតកូដម្យ៉ាងដែលអាចបិទមិនឲ្យកូដដ៏សំខាន់ npm. របស់ Javascript ដំណើរការបាន។ ដែលការបិទនេះបានធ្វើឲ្យប្រព័ន្ធអ៊ីនធឺណិត និងកម្មវិធីជាច្រើនដែលដំណើរការអាស្រ័យលើអ៊ីនធឺណិតមិនអាចដំណើរការ ដោយក្នុងនោះក៏ប៉ះពាល់ដល់មុខងារមួយចំនួនរបស់ Facebook ផងដែរ។

ពិភពលោកស្ទើរតែលែងមានអ៊ីនធឺណិត ព្រោះបុរសម្នាក់ …

ដោយឡែកចំពោះបញ្ហានេះបើនិយាយសម្រាប់អ្នកប្រើប្រាស់ទូទៅគឺប្រហែលជាមិនសូវមានក្តីព្រួយបារម្ភនោះទេ តែសម្រាប់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីវិញបញ្ហានេះគឺហាក់ដូចជារឿងដ៏ធំក្នុងប្រវត្តិសាស្ត្ររបស់ពួកគេតែម្តង។ ដូចនេះហើយទើបបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ក្នុងរយៈពេលដ៏លឿនបំផុត ព្រោះបញ្ហាគ្មានអ៊ីនធឺណិតគឺអាចធ្វើឲ្យពិភពលោកទាំងមូលជួបវិបត្តិនានា៕

ប្រភព៖ សប្បាយ