ម្ដាយគំរាមកាត់កាលកូនស្រីចោលព្រោះកែមុខ២០ដងឲ្យដូច Fan Bingbing

អ្នកម្ដាយជនជាតិចិន មួយរូបបាន គំរាមកាត់កាល់ កូនស្រីចោលក្រោយពេ លយំឡើងអស់ទឹកភ្នែកនៅតែមិនអាចបញ្ឈប់នាង ពីការញៀន កែសម្ផស្សបាន។

ផ្អែកតាមបណ្ដាញព័ត៌មាន Tencent អ្នកម្ដាយ អាយុ៦១ឆ្នាំ មួយរូបបានព្រួយបារម្ភពី កូនស្រីដែលវក់នឹងការ កែសម្ផស្សខ្លាំង ពេកដល់ថ្នាក់បាន គំរាមកាត់កាល់ នាងចោលនៅចំពោះមុខទស្សនិកជនជាច្រើនក្នុងកម្មវិធីទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ។

ម្ដាយគំរាមកាត់កាលកូនស្រីចោលព្រោះកែមុខ២០ដងឲ្យដូច Fan Bingbing

អ្នកម្ដាយវ័យចំណាស់បាននិយាយទៅកាន់អ្នកមានមុខក្នុងកម្មវិធីថា៖“រាល់ពេលដែលខ្ញុំមើលមុខកូនស្រីនាងមើលទៅប្លែកជាងមុនរហូត។ឥលូវនេះ សូម្បីតែខ្ញុំជាម្ដាយនាងទៅហើយនៅមើលនាងមិនចង់ស្គាល់ផង។ទម្រង់មុខរបស់កូនស្រីខ្ញុំនៅពេលនេះគឺខុសពីមុនទាំងស្រុង។ អ៊ំស្រីរបស់នាងទាំងអស់សុទ្ធតែបាននិយាយថានាងមើលទៅដូចបិសាច។ តើមិនឲ្យខ្ញុំបារម្ភយ៉ាងម៉េចទៅ?”

ម្ដាយគំរាមកាត់កាលកូនស្រីចោលព្រោះកែមុខ២០ដងឲ្យដូច Fan Bingbing

ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះYuNingបានចំណាយលុយជាង១៧ម៉ឺនដុល្លារដើម្បីការវះកាត់តូចធំចំនួន២០ដង។ បំណងប្រាថ្នារបស់នាងនៅពេលឆ្លងកាត់មុខកាំបិតនេះចង់ឲ្យមុខខ្លួនស្អាតដូចតារាសម្ដែងល្បីឈ្មោះFanBingbing ហើយមិត្តភ័ក្ដិរបស់នាងបានប្រាប់ថាឥលូវនេះនាងស្អាតហើយគួរតែបញ្ឈប់ទង្វើនេះទៅ តែនាងនៅតែមិនស្ដាប់។

ម្ដាយគំរាមកាត់កាលកូនស្រីចោលព្រោះកែមុខ២០ដងឲ្យដូច Fan Bingbing

នារីអាយុ២៩ឆ្នាំរូបនេះបានប្រាប់ទៅកាន់ទស្សនិកជនថាការកែកុនដែលនាងធ្លាប់ឆ្លងកាត់រួមមានអារថ្គាមឲ្យស្រួចចេញទម្រង់Vlineដាក់ខ្ទង់ច្រមុះ និងកាត់ត្របកភ្នែក២ជាន់។យ៉ាងណាក៏ដោយYuNingមិនទាន់ពេញចិត្តនឹងសម្រស់ដែលខ្លួន មានសព្វថ្ងៃនោះទេដោយនាងគិតថាភ្នែករបស់ខ្លួននៅតូចពេកនិងថ្គាមរបស់ខ្លួនវែងពេក។

ម្ដាយគំរាមកាត់កាលកូនស្រីចោលព្រោះកែមុខ២០ដងឲ្យដូច Fan Bingbing

នៅពេលត្រូវសួរថាក្នុងឆ្នាំ២០១៦នេះនាងចង់កែអ្វីទៀត Yu Ning បានតបថានាងចង់វះកាត់ឆ្អឹងជើងដើម្បីឲ្យបានខ្ពស់ជាងមុន២ទៅ៣សង់ទីម៉ែត្រទៀត។ គ្រាន់តែឮពាក្យទាំងនេះរបស់កូនស្រីភ្លាមអ្នកម្ដាយវ័យ៦១ឆ្នាំបានហូរទឹកភ្នែកច្រាវ។ អ្នកស្រីប្រាប់ថាខ្លួនបារម្ភមានថ្ងៃណាមួយកូនស្រីនឹងស្លាប់ក្នុងបន្ទប់វះកាត់ជាក់ជាមិនខាន៕

ប្រភព៖ សប្បាយ