នាង CL ត្រូវបានដាក់ឈ្មោះ ជាតារាកូរ៉េល្បីបំផុត នៅអាមេរិកបន្ទាប់ពី PSY

កូរ៉េ៖ ថ្មីៗនេះទស្សនាវដ្តីអាមេរិកដ៏ល្បីល្បាញ 'Teen Vogue' បានសរសេរអត្ថបទមួយ ដោយដាក់ចំណងជើងថា “ ១០យ៉ាងដែលអ្នកត្រូវ ដឹងពី កំពូលតារាចម្រៀងកូរ៉េ CL” ដែលមានន័យថា តារារូបនេះកំពុង មានឈ្មោះបោះសម្លេង និងទទួលចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ ប្រិយមិត្តនៅអាមេរិក។  

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា ទស្សនាវដ្តី 'Teen Vogue' បានលើកសរសើរ តារាចម្រៀងវ័យ ២៤ឆ្នាំ CL ថា នាងជាតារា ដែលមានទេពកោស្យ ពេញខ្លួនដូចជា ផ្នែកចម្រៀង ការបង្ហាញម៉ូដ ព្រមទាំងបុគ្គលក្ខណៈ ដ៏អស្ចារ្យ មិនតែប៉ុណ្ណោះ CL ត្រូវគេឲ្យឈ្មោះ ជាតារាកូរ៉េ ដែលលេធធ្លោបំផុត ក្នុងវិស័យចម្រៀង នៅអាមេរិកបន្ទាប់ពី PSY ។

បានបង្ហាញខ្លួន ក្នុងតន្រ្តីដ៏កក្រើក 'Mad Decent Block Party' កាលពីឆ្នាំមុនជាមួយ តារាអាមេរិកល្បីៗ និងទទួលការគាំទ្រ យ៉ាងខ្លាំងក្រោយចេញបទ "Hello Bitches"   មេក្រុម 2NE1 CL ក៏កំពុងតែ មមាញឹកណាស់ដែរ ដើម្បីត្រៀមខ្លួន ចេញបទចម្រៀងថ្មី ដែលសហការជាមួយ តារាអាមេរិក Scooter Braun ៕