សញ្ញាដែលបញ្ជាក់ ថាជំងឺហឺតរបស់អ្នក មានភាពធ្ងន់ធ្ងរ

ការប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជា និងការចៀសវាងភ្នាក់ងារបង្កអោយមានរោគសញ្ញាហឺតអាចជួយគ្រប់គ្រងបញ្ហាហឺតបាន ប៉ុន្តែអ្នកក៏គួរតែក្រលេកមើលពីរោគសញ្ញាគម្រាមកំហែងមួយចំនួនដែលជំងឺហឺតរបស់អ្នកអាចធ្ងន់ធ្ងរឡើងៗ។

រោគសញ្ញាដែលជំងឺហឺតអាចវិវត្តទៅជាធ្ងន់ធ្ងររួមមាន៖

    រោគសញ្ញារបស់អ្នកក្លាយជាធ្ងន់ធ្ងរឡើងៗ ឬកើតមានឡើងញឹកញាប់។ ឬពួកគេមានរោគសញ្ញានៅពេលដែលយប់ច្រើន និងរំខានដល់ដំណេករបស់អ្នក
    រោគសញ្ញាកំពុងតែធ្វើអោយអ្នកបញ្ឈប់នៃសកម្មភាពប្រចាំថ្ងៃរបស់អ្នក ឬធ្វើអោយអ្នកខកខានទៅសាលា ឬធ្វើការ
    ការដកដង្ហើមចេញរបស់អ្នកបានធ្លាក់ចុះ
    ថ្នាំហឺតបង្ហាញថាមិនមានប្រសិទ្ធភាព
    អ្នកប្រើប្រាស់ថ្នាំអោយដកដង្ហើមស្រួលញឹកញាប់
    អ្នកចូលមន្ទីរពេទ្យជាញឹកញាប់ដោយសារការធ្វើទុករបស់ជំងឺហឺត
    ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើនេះ, សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យជាបន្ទាន់៕

សញ្ញាដែលបញ្ជាក់ ថាជំងឺហឺតរបស់អ្នក មានភាពធ្ងន់ធ្ងរ

ប្រភពពី៖http://health.com.kh/