ទារក​ទើបនឹង​កើត​ត្រូវគេ​យកមក​ចោល​ក្នុង​ធុងសំរាម​ក្បែរ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អា​គ្នេ​ហ៍​

6 Videos


រាជធានី​ភ្នំពេញ : សព ​ទារក​ទើបនឹង​កើត​ម្នាក់​ត្រូវបាន​គេ​ច្រក​ថង់​ខ្មៅ​យកទៅ​បោះចោល​នៅ​គំនរ​ សំរាម ហើយ​បង្ក​ឱ្យរ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ២៥ ខែមីនា​ ឆ្នាំ ២០១៦ នៅតាម​ផ្លូវ ២០០៤ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្បែរ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អា​គ្នេ​ហ៍ ។​

​តាម​ ព័ត៌មាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​អ្នក​រើស​អេតចាយ​ម្នាក់​បាន​កាយ​គំនរ​សំរាម​ដើម្បី​រើស​អេតចាយ ក៏​ប្រទះឃើញ​សព​ទារក​ម្នាក់​ត្រូវបាន​គេ​ច្រក​ថង់​ខ្មៅ​យកទៅ​បោះចោល​នៅ​គំនរ ​សំរាម រួច​ក៏បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល និង រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល ។​

M88


ទារក​ទើបនឹង​កើត​ត្រូវគេ​យកមក​ចោល​ក្នុង​ធុងសំរាម​ក្បែរ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អា​គ្នេ​ហ៍​

​តាម​ព័ត៌មាន​ឱ្យដឹងទៀតថា សព​ទារក​ប៉ុន​កំភួនជើង មាន​ទង្ង​ន់​ប្រមាណ ៣ គីឡូក្រាម ដែល​ទើបតែនឹង​កើត ។ ប្រជាពលរដ្ឋ​ឱ្យដឹងថា ទំនងជា​ម្តាយ​ស្អប់ខ្ពើម​កូន​នោះ ពេល​កើតមក​ក៏បាន​យក​ច្រក​ថង់​ទាំង​រស់ រួច​យកទៅ​បោះចោល​តែម្តង ព្រោះ​សព​មាន​សភាព​ទ្រលុក​ត​ទ្រលន់ ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹងថា​មកពី​មូលហេតុ​អ្វី​នោះទេ បានជា​ម្តាយ​យក​កូន​ទៅ​បោះចោល​បែបនេះ ។ ប្រសិនបើ​កូន​កើត​មកហើយ​ស្អប់ខ្ពើម​នោះ គួរ​ស្ត្រី​ជា​ម្តាយ​យកទៅ​ឱ្យគេ​ចិញ្ចឹម ពិសេស​អ្នក​ដែល​កូន តែបើ​ស្លាប់ សូម​កប់ ឬ បូជា​តាម​ប្រពៃណី ព្រោះនេះ​ជា​សាច់ឈាម​របស់ខ្លួន ។ ប្រជាពលរដ្ឋ​ដែល​បានឃើញ​សព​ទារក​នោះ មានការ​អាណិតអាសូរ សោកស្តាយ និង សង្វេគ​ចំពោះ​ទារក​យ៉ាងខ្លាំង មិនគួរណា​ម្តាយ​ចិត្ត​អប្រិយ​យក​កូន​មក​បោះចោល​ដូច​សត្វ​ធាតុ​បែបនេះ​ឡើយ ។

ទារក​ទើបនឹង​កើត​ត្រូវគេ​យកមក​ចោល​ក្នុង​ធុងសំរាម​ក្បែរ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អា​គ្នេ​ហ៍​

​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល ប្រធានភូមិ​ក៏បាន​ចាត់ចែង​នាំយក​សព​ទៅកាន់​ឈាបនដ្ឋាន​ដើម្បី​បូជា ៕

                            ម៉េង ធា​