ប៉ូលិសបាញ់ប៉ូលិស ផ្អើលវត្តភ្នំទាំងយប់

6 Videos


​ភ្នំពេញ : បុរសម្នាក់​ជា​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃស្នងការ​នគរបាល​រាជធានីភ្នំពេញ បាន​ដក​កាំភ្លើងខ្លី​បាញ់​ទៅ​មេ​ប៉ុស្តិ៍​ចំនួន ២ គ្រាប់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ខណៈដែល​មេ​ប៉ុស្តិ៍​ចុះជួយ​ឃាត់​ក្នុងករណី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត ដែលបង្ក​ការភ្ញាក់ផ្អើល​ទៅដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ធ្វើការ​សហការគ្នា​ចុះបង្ក្រាប និង បាន​បាញ់​តប​ទៅវិញទៅមក​បណ្ដាល​ឲ្យ​ជនបង្ករងរបួស​ធ្ងន់​ផងដែរ ។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ១០ និង ២០ នាទី​យប់ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​មុខ និង ភោជនីយ៍ដ្ឋាន​សេ​វេន​ប្រាយ ឃី​ន័​រ តាម​បណ្ដោយ​ផ្លូវ ១០៨ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

M88


ប៉ូលិសបាញ់ប៉ូលិស ផ្អើលវត្តភ្នំទាំងយប់

​ជនរងគ្រោះ​មានឈ្មោះ អ៊ុន សំអាត ភេទ​ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ​ជា​មន្ត្រីប៉ូលិស​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ ត្រូវ​ជនបង្ក​បាញ់​ចំនួន ២ គ្រាប់រងរបួស​ធ្ងន់ ។ ចំណែកឯ​ជនបង្ក​មានឈ្មោះ ស៊ិន សុធា​រិ​ទ្ឋ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​នគរបាល​ក្រុង ទិវា ១៨៧ ស្នាក់​នៅផ្ទះ​លេខ​១២៥ ផ្លូវ​លេខ ១៩ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ និង កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​បាញ់​ជាច្រើន​គ្រាប់​រងរបួស​ធ្ងន់ ។​

​ បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​មាន​ករណី​បាញ់បោះ​បង្ក​ឲ្យ​មាន​របួសស្នាម​ខាងលើនេះ គឺ​ដំបូង​ជនបង្ក​កំពុងតែ​ឈ្លោះ​គ្នា​ជាមួយ​ជន​ម្នាក់ទៀត​នៅមុខ​ផ្ទះ​របស់ខ្លួន ក្រោយមក​មេ​ប៉ុ​ស្ត៏​វត្តភ្នំ​ដែលជា​ជនរងគ្រោះ ក៏បាន​ចុះទៅ​ឃាត់ ហើយ​ត្រូវបាន​ជនបង្ក​បាញ់ត្រូវ ១ គ្រាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​ល្បាត​ដែល​សហការ​ជាមួយ​គណៈបញ្ជាការ ​ឯកភាព​ខណ្ឌ កំពុងធ្វើការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ខាងកើត​វត្តភ្នំ បានឮតាម​វិទ្យុទាក់ទង​របស់​ប៉ូលិសថា​មាន​ករណី​ខាងលើ​កើតឡើង ក៏​ចេញ​រួមគ្នា​ជាមួយ​ខាងប៉ូលិស​មកដល់​កន្លែងកើតហេតុ ក៏ត្រូវ​ជនបង្ក​បាញ់​មកលើ​កម្លាំង​របស់ខ្លួន ហើយ​ជនបង្ក​បាន​ព្យាយាម​រត់គេចខ្លួន​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច និង ប៉ូលិសប្រើ​សិទ្ធិការពារ​ខ្លួន បាញ់​តប​ទៅវិញបណ្តាលឱ្យ​ត្រូវ​ជនសង្ស័យ​ចំនួន ២ គ្រាប់ ( ចំ​គូថ ១ គ្រាប់ និង ស្មា​ខាងឆ្វេង ១ គ្រាប់ ) បណ្ដាល​ឲ្យ​ដួល​នៅលើ​ថ្នល់​រងរបួស​ធ្ងន់ ហើយ​​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​បាន​អាវុធខ្លី ១ ដើម​ម៉ាក​រ៉ូឡូ ឆែកឆេរ​នៅក្នុង​ហោ​ប៉ាវ​ខោ​របស់​ជនបង្ក​ខាងលើក៏​ឃើញ​ក្រាម​ស​ថ្លា​ចំនួន ២ កញ្ចប់​តូច ​សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក ​និង ​ដែកកេះ ១ ដែល​សមត្ថកិច្ចបាន​អះអាងថា​ទំនងជា​ជនបង្ក​រូបនេះ​បែក​ថ្នាំញៀន ។​

ប៉ូលិសបាញ់ប៉ូលិស ផ្អើលវត្តភ្នំទាំងយប់

​ ក្រោយពេល​កើតហេតុ​ មេ​ប៉ុស្តិ៍​ដែលជា​ជនរងគ្រោះ និង ជនបង្ក ត្រូវបាន​ដឹក​ប​ញ្ចូ​ន​យកទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​ សង្គ្រោះបន្ទាន់​ផងដែរ ៕​