ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ក្នុង​ឆ្នាំ​២០១៦​ត្រូវ​បាន​កំណត់ពេល​​ប្រកួត

កម្ម​វិធី​ប្រកួតកីឡា​មហាជន​ជ្រើស​រើសជើង​ឯក​ថ្នាក់​ជាតិ ​ការ​ប្រកួត​ល្បែង​កីឡា​ជាតិ​(National Games) និងការ​ប្រកួត​​អន្តរជាតិ ប្រចាំ​ឆ្នាំ​២០១៦ ត្រូវ​បានលោក​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា ចុះ​ហត្ថលេខា កំណត់​ពេល​វេលា និង​ទី​តាំង​ប្រកួត​រួច​រាល់​អស់​ហើយ។ តាម​រយៈ​កម្ម​វិធីប្រកួត​របស់​ក្រួសួង​អប់រំ យុវជន និង​កីឡា​នោះ គឺ​ប្រភេទ​កីឡា​ចំនួន​៩​ត្រូវ​បានក្រសួង​អប់រំ ផ្តល់​សិទ្ធិ​ឲ្យ​នាយក​ដ្ឋាន​អប់រំ​កាយ និង​កីឡា និងសហព័ន្ធជាតិ ​រៀបចំ​ការ​ប្រកួតជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៦ ខណៈ​តុងហ្គីល​ម៉ូដូ ជា​ប្រភេទ​កីឡា​ថ្មី ដែល​ទើប​ទទួល​បាន​ឱកាស​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ ហើយ​ក្រសួង​អប់រំ ក៏​បាន​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ រាជធានី​ខេត្ត រៀបចំ​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​ថ្នាក់​រាជធានី​ ខេត្ត គ្រប់​ប្រភេទ​កីឡា ផង​ដែរ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែមេសា ដល់​ថ្ងៃ​ទី​៣១ ខែសីហា។ ចំណែក​ការ​ប្រកួត​ល្បែងកីឡា​ជាតិ លើក​ទី​១ ប្រចាំ​ឆ្នាំ​២០១៦​នេះ បាន​កំណត់​យក​ប្រភេទ​កីឡា​ចំនួន​១៤​ប្រភេទ ឲ្យ​រៀបចំ​ការ​ប្រកួត ដែល​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែតុលា ដល់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា។ បន្ថែម​លើ​នេះ​កម្ពុជា នឹង​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩ វិច្ឆិកា ហើយ​ក្រៅពី​នោះ​ក៏​មាន​ការ​ការ​ប្រកួត​កីឡាដើម្បី​ទាំង​អស់​គ្នា ដែល​រៀបចំ​ដោយ​រាជធានីខេត្ត និង​ការ​ប្រកួត​កីឡា​ដើម្បី​ទាំង​អស់​គ្នា […]