ហង្ស​ក្រហម Liverpool ​ជឿជាក់​ថានឹងទិញ​យក Mario Götze បាន

ក្លិបបាល់ទាត់ហង្សក្រហម Liverpool មាន​ជំនឿ​ជឿជាក់​​ក្នុង​ការ​ទិញ​យកកីឡាករ Mario Götze បាន​ដោយសារ​តែ​កីឡាករ​ដែល​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង​លើក​ពាន World Cup រូប​នេះ​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់លោក Jürgen Klopp ដូច​កាលពីមុន​វិញ។ គ្រូបង្វឹក​របស់ក្លិប​ហង្ស​ក្រហម​បាន​ចាត់​ទុក Götze ជា​កីឡាករ​អទិភាព​សម្រាប់​ទិញ​ចូល​នៅ​ចុង​រដូវកាលនេះ  ហើយ​ក្លិប​មាន​សុទិដ្ឋិនិយមថា ខ្លួនពិតជាអាច​ទាក់​ទាញ​ជើង​ខ្លាំង​វ័យ ២៣ ឆ្នាំរូបនេះ​បាន។ ​អាជីព​របស់ Götze ដែល​ជា​ខ្សែប្រយុទ្ធ​កណ្តាល​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្លិប​ Bayern Munich ដែល​បាន​ចូល​លេង​​ត្រឹម​តែ ​១២ ប្រកួត​ប៉ុណ្ណោះ​ក្នុងរដូវកាល​នេះ ហើយ​រូបគេ​កំពុងតែ​មាន​បំណង​ចង់​ចាក​ចេញ​ពីក្លិប​នេះ​ទោះ​បី​ជា​ លោក Carlo Ancelotti ជិត​ចូល​មក​ជំនួស​លោក Pep Guardiola ក្នុង​តួនាទី​ជា​គ្រូង​បង្វឹក​យ៉ាងណា​ក្តី។ Bayern Munich ចង់​បាន​តម្លៃ​ខ្លួនជិត ៣០ លាន​ផោន​សម្រាប់​កីឡាករ Götze ដែល​ក្លិប​នេះ​បាន​ទិញ​ពីក្លិប Borussia Dortmund កាលពី​ឆ្នាំ ២០១៣ ក៏ប៉ុន្តែក្លិប Liverpool សង្ឃឹមថាខ្លួន​នឹង​អាច​ទិញ​​បាន​ក្នុង​តម្លៃ​ពី​ចន្លោះ ១៥ ទៅ ២០ លាន​ផោន។ ការ​វាយ​តម្លៃ​នេះ​ផ្អែក​ទៅលើ​រយៈ​ពេល ១២ ​ខែ​ដែល​នៅ​សល់​ក្នុង​កុងត្រា​របស់គេជាមួយ​នឹង​ Bayern […]