ប្រារព្ធ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ ជូន​ប្រពល​រដ្ឋ​ចំនួន៥៣៧​នាក់​

ប្រារព្ធ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ ជូន​ប្រពល​រដ្ឋ​ចំនួន៥៣៧​នាក់​



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា​ ឆ្នាំ​២០១៦ នៅ​សាលាស្រុក​កំពង់ត្របែក​បាន​ប្រារឰ​ពិធី​ចែក​វិញ្ញា​បនបត្រ​សម្គាល់​អចលនវត្ថុ ​ជូន​ប្រជាពលរដ្ឋ​ចំនួន៥៣៧​នាក់​ ក្រោម​អធិបតីភាព​ឯកឧត្តម ​ឡុង ថា​ត​អភិបាលរង​ខេត្តព្រៃវែង ​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ស្រុក​។​ នៅក្នុង​កម្មវិធី​នេះ​ដែរ​ គឺ​មាន​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន៥៣៧នាក់​ ស្រី​២៥១នាក់ ​ដែល​មកពី២​ភូមិ​គឺ​ភូមិ​ដូន​ទុង​ និង​ភូមិ​ពាន​វត្ត​ ស្ថិត​ក្នុង​ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​។

​នៅក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ឡុង ថាត ​បាន​មាន​មតិ​សំណេះសំណាល​ជាមួយនឹង​ប្រជាពលរដ្ឋ​ដោយ​ពាំ​នាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ ជា សុ​មេធី ​អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ព្រៃវែង​ ចំពោះ​បង​ប្អូន​ ដែល​បាន​មក​ទទួល​ប័ណ្ណ​នា​ពេល​នេះ​ផង​ដែរ ​ហើយ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ថា ​សូម​បងប្អូន​ត្រូវតែ​ចេះ​ទុកដាក់ ​និង​ថែរក្សា​ប័ណ្ណ​នេះ​ឲ្យ​បាន​គង់វង្ស​ជៀសវាង​ការ​បាត់បង់​ឬ​ខូចខាត​ឲ្យ​សោះ ​ពី​ពោះ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បងប្អូន​។​

បន្ទាប់​មក​ ឯកឧត្ដម​ និង​ក្រុម​ការងារ​ បាន​ចែក​វិញ្ញាបនបត្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំ​៥៣៧គ្រួសារ​នោះ​តែម្តង​៕