ចាប់​ជនសង្ស័យ​រាន​ដី​ព្រៃ​របស់​រដ្ឋ​ ​បាន​បី​នាក់​ ​រួម​នឹង​វត្ថុ​តាង​បញ្ជូន​ទៅ​អធិការ​ស្រុក​វាលវែង

ចាប់​ជនសង្ស័យ​រាន​ដី​ព្រៃ​របស់​រដ្ឋ​ ​បាន​បី​នាក់​ ​រួម​នឹង​វត្ថុ​តាង​បញ្ជូន​ទៅ​អធិការ​ស្រុក​វាលវែង



ពោធិ៍សាត់ ​៖​ កម្លាំង​​ នគរបាល​ស្រុក​វាលវែង​ បាន​ចាប់​ដៃ​គ្នា​ជាមួយ​កម្លាំង​អាវុធ​មូលដ្ឋាន​ទី​បញ្ជាការ​ស្រុក​វាលវែង​ ចុះ​បង្ក្រាប​ការ​រាន​ដី​ព្រៃ​របស់​រដ្ឋ​ ​ក្នុង​នោះ​ចាប់​បាន​ជនសង្ស័យ​ចំនួន​បី​នាក់​ និង​វត្ថុ​តាង ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​យក​មក​កាន់​អធិការដ្ឋាន​ស្រុក​វាលវែង។

ប្រតិបត្តិការ​នេះ​​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ​៩​និង​៣០​នាទី ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា​ ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ទីតាំង​រាន​ដី​ព្រៃ​របស់​រដ្ឋ​រក្សាទុក​ ចំណុច​(30260.75504) ស្ថិត​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់។

បើ​តាម​លោក​វរសេនីយ៍ត្រី​ពុធ ប៊ុនធឿន ​មេ​បញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​វាលវែង​បាន​ឲ្យ​ដឹង​ថា ​៖​ ដោយ​មាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ​បាន​រាយ​ការណ៍​ដល់​សមត្ថកិច្ច​យើង​នូវ​ការ​រាន​ដី​ព្រៃ​របស់​រដ្ឋ​រក្សាទុក ត្រង់​ភូមិសាស្ត្រ​ខាងលើ, កម្លាំង​អាវុធហត្ថ​យើង​ រួម​ជាមួយ​កម្លាំង​នគរបាល​ស្រុក​វាលវែង​ ក៏​ចាប់ដៃ​រួមគ្នា​ចុះ​បង្ក្រាប​ភ្លាមៗ ​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​បី​នាក់​ទី​១. ​ឈ្មោះ គីម ប្រុស ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ​សេក​សក ឃុំ​​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ទី​២-​ឈ្មោះ សល់ សា​រួន ភេទ​ប្រុស អាយុ​២០​​ឆ្នាំ​ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​ (​កម្មករ​ស៊ី​ឈ្នួល )​ និង​ទី​៣​-​ឈ្មោះ​ទីវ ប៊ុនហេង ភេទ​ប្រុស អាយុ​៤៥​​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ ជាមួយ​គ្នា។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​​មាន​វិទ្យុ​ទាក់ទង​១​គ្រឿង​ ម៉ាស៊ីន​ត្រង់តឺន័រ​ ​៣​គ្រឿង ​និង​កាំភ្លើង​ស្នប់​១ដើម​ ​ត្រូវ​បាន​ធ្វើ​កំណត់ហេតុ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង។ វត្ថុ​តាង និង​ជន​សង្ស័យ​ទាំង​បី​នាក់ ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​ចាត់ការ​បន្ត៕

ចាប់​ជនសង្ស័យ​រាន​ដី​ព្រៃ​របស់​រដ្ឋ​ ​បាន​បី​នាក់​ ​រួម​នឹង​វត្ថុ​តាង​បញ្ជូន​ទៅ​អធិការ​ស្រុក​វាលវែង

ចាប់​ជនសង្ស័យ​រាន​ដី​ព្រៃ​របស់​រដ្ឋ​ ​បាន​បី​នាក់​ ​រួម​នឹង​វត្ថុ​តាង​បញ្ជូន​ទៅ​អធិការ​ស្រុក​វាលវែង