ដីកា​សម្រេច​រក្សា​ការពារ និង​សាលក្រម របស់​សាលាដំបូង​ខេត្ត​ ព្រះសីហនុ​ចេញ​លើ​ទីតាំង​ដី​ទំនាស់​តែមួយ

ដីកា​សម្រេច​រក្សា​ការពារ និង​សាលក្រម របស់​សាលាដំបូង​ខេត្ត​ ព្រះសីហនុ​ចេញ​លើ​ទីតាំង​ដី​ទំនាស់​តែមួយ



ព្រះសីហនុ ​៖ ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​រង​ការរិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​​សំណាក់​មហាជន​ទូទៅ ខណៈ​គេ​មើល​ឃើញ​ថា ទីតាំង​ដី​ទំនាស់​មួយ​កន្លែង មាន​សេចក្ដី​សម្រេច​ដល់​ទៅ​២ គឺ​ចេញ​សាលក្រម ស្ថាពរ សម្រេច​ចាញ់​ឈ្នះ​មួយ​ហើយ​ បែរជា​មាន​ដីកា​សម្រេច​រក្សា​ការពារ​បន្ថែម​មួយ ទៀត​លើ​ទីតាំង ដី​ដដែល ជាហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់ ផ្ទុះ​ការ​តវ៉ា​ឡើង យ៉ាង​ក្ដៅ​គគុក​រក​ទី​បញ្ចប់​គ្មាន។ ទីតាំង​ដី​ទំនាស់​នេះ ​ស្ថិត​នៅ​ចំណុច​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។

ដីកា​សម្រេច​រក្សា​ការពារ​លេខ​១០៨ ​ត រ​ ចុះ​ថ្ងៃ​ទី​២១​ ខែ​មីនា ​ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​ម្ចាស់​បំណុល​ឈ្មោះ​សុខ​ចាន់ រិ​ទ្ឋ និង​កូនបំណុល ព្រុំ តូ​ម៉ា ហៅ ទក នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មីនា​នេះ ត្រូវ​បាន លោក ចៅក្រម អ៊ី ឃាង​ដឹក​នាំ​ក្រុមការងារ និង​មន្ត្រី​​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ប្រកាស ក្នុង​គោលដៅ​ធ្វើការ​ហាមឃាត់ ​ភាគី​ទាំងសងខាង​មិន​ឲ្យ​ធ្វើ​អ្វី​លើ​ទីតាំង​ដី​ទំនាស់ ខណៈ​ពេល​ដែល​អង្គ​សេចក្ដី​​មិន​ទាន់​កំណត់​ឲ្យ​​ភាគី​ណា ចាញ់​ ឬ​ឈ្នះ ពិតប្រាកដ។

ជាមួយ នឹង​ដីកា​រក្សា​ការពារ​ខាង​លើ​នេះ ត្រូវ​បាន​ភាគី​កូនបំណុល​ព្រុំ តូ​ម៉ា ហៅ ទក ធ្វើការ​បដិសេធ​ភ្លាមៗ មិន​ទទួល​យក​ដីកា​នេះ​ឡើយ​ ដោយ​អះអាង​ថា ​ទីតាំង​ដី​ដែល​ខ្លួន​កំពុង​កាន់កាប់​នេះ​គឺ​បាន​ដោយ​អំណាច សាលក្រម សាលាដំបូង​ខេត្ត​ព្រះសីហនុ​សម្រេច​ឲ្យ។

លោក​សុខ ចាន់ រិ​ទ្ឋ ដែល​ជា​ម្ចាស់បំណុល ​និង​លោក លឹម គ្រី​ជា​អ្នក​ជាប់​ព្រំ​ ជាមួយគ្នា បាន​អះអាង​ថា ​ទីតាំង​ដី​ទំនាស់​នេះ រូបលោក បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៩​ និង​បាន​កសាង​ ប័ណ្ណ​កម្មសិទ្ធិ​នៅ​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ។ ទីតាំង​ដី​នេះ​កន្លងមក មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ថ្មីៗ​នេះ បែរ​ជា​លិច​មុខ ឈ្មោះ ព្រុំ តូ​ម៉ា និង​ឈ្មោះ​ឈឹម រស្មី ហៅ ស្រី នុ​ច រួម​ជាមួយ​បក្សពួក មួយ​ចំនួន​ទៀត នាំ​យក​គ្រឿងចក្រ​ទៅ​ធ្វើ​ការ​ឈូស​ឆាយ​បំផ្លាញ​របង​របស់​គាត់ និង​លោក លឹម គ្រី​ខ្ទេចខ្ទី​ អស់។ ក្រោយពី​មាន​បាតុភាព​បែបនេះ​លោក ក៏បាន​ចុះ​ធ្វើការ​ហាមឃាត់​ដែរ ប៉ុន្តែ​ក្រុម​នេះ មិនបាន ស្តាប់​ទេ ដោយ​គេ​អះអាង​ថា គេ​ធ្វើ​នេះ​តាម​អំណាច​សាលក្រម​សម្រេច​ឲ្យ​ឈ្នះក្តី​លើ​លោក ហេង​អ៊ុយ ហុក ចេញ​ដោយ​លោក គឹម អេង​ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ។

ដោយឡែក លោក លឹម គ្រី ដែល​ជា​អ្នក​ជាប់​ព្រុំ ហើយក៏​ជា​ជនរងគ្រោះ​ បាន​បញ្ជាក់​ថា អំណាច​សាលក្រម​សម្រេច​ឲ្យ​ ឈ្មោះ ភឿ​ក យឹម ឈ្នះក្តី​លើ​លោក ហេង​អ៊ុយ ហុក ដែល​ត្រូវបាន​ឈ្មោះ​ព្រុំ តូ​ម៉ា និង ឈ្មោះ​ឈឹម រស្មី ហៅ ស្រី នុ​ច យក​មក​អះអាង​នា​ពេល​នេះ មិនមាន​ការ​ពាក់ព័ន្ធ​ជាមួយ​ដី​របស់​ពួកលោក​ទេ ព្រោះ​បើតាម លោក​ដឹង​ដី​របស់ ហេង អ៊ុយ ហុក គឺ​នៅ​ផ្នែក​ខាងលើ​(​ជិត​កំពូលភ្នំ​)​ឯណោះ។ ដូចនេះ​យោង​សកម្មភាព របស់​ក្រុម​របស់​ឈ្មោះ ព្រុំ តូ​ម៉ា និង ឈ្មោះ​ឈឹម រស្មី ហៅ ស្រី នុ​ច គឺ​ជ​អំពើ​ជាន់​ឈ្លី​ច្បាប់ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ទាំងស្រុង​ហើយ ដោយ​ពួកគេ​អាង​អ្នក​មាន​អំណាច និង ឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន។

ដោយឡែក​លោក ព្រុំ តូ​ម៉ា និង ឈ្មោះ​ឈឹម រស្មី ហៅ ស្រី នុ​ច បាន​អះអាង​ថា អ្វីដែល​ខ្លួន​ធ្វើការ​ឈូស​ឆាយ ធ្វើ​របង​ថ្ម ហ៊ុម​ព័ទ្ធ​ដី​ខាង​លើ​នេះ គឺ​សុទ្ធតែ​អនុវត្តន៍​ទៅ​តាម​ផ្លូវច្បាប់ គឺ​អ្វីៗ​តាមតែ​អំណាច​សាលក្រម​ឈ្នះ​ក្តី​របស់​​​សាលាដំបូង​ខេត្ត​ព្រះសីហនុ ទាំងអស់ ហើយក៏ មិន​ធ្វើ​ខុស​ទីតាំង​ដី​ដែល​បាន​កាន់កាប់​ពីមុនមក​ដែរ ឯ​ដី​របស់​លោក សុខ ចាន់​រិ​ទ្ឋ និង លោក លឹម គ្រី មិនមែន​នៅ​ទីតាំង​នេះ​ទេ គឺ​អ្វីៗ​លោក​ទាំងពីរ​មានការ​ភ័ន្តច្រឡំ​ទាំងស្រុង។ ហេតុនេះ​លោក សូម​ធ្វើការ​បដិសេធ​​ មិន​ទទួលយក​នូវ​ដីកា​សម្រេច​រក្សា​ការពារ​លេខ ១០៨ ត រ ចុះ​ថ្ងៃទី ២១​ខែ​មីនា ​ឆ្នាំ​២០១៦ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​អាន​ដោយ​ចៅក្រម អ៊ី ឃាង ជា​ដាច់​ខាត។

ជុំវិញ​បញ្ហា​ ខាងលើនេះ ភាគី​ទាំងសងខាង​មិន​គួរ​កើតមាន​ការ​ទំនាស់ បង្ក​ឲ្យ​មាន​ភាព ស្មុគស្មាញ ដូចនេះ​សោះ គួរ​ណាស់ ឲ្យ​មន្ត្រី​ជំនាញ​សុរិយោដី ធ្វើការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ថា​ដី​របស់​លោក សុខ ចាន់ រិ​ទ្ធ និង​លោក លឹម គ្រី នៅ​ចំណុច​ណា ហើយ​ដី​ឈ្មោះ ហេង ហ៊ុយ ហុក នៅ​ចំណុច​ណា ដើម្បី​ឲ្យ​ភាគី​ទំនាស់​ចូល​គ្រប់គ្រង​ដី​របស់​ខ្លួន​ឲ្យ​ចំ​គោលដៅ។ ចំណែកឯ​​ប្រព័ន្ធ​តុលាការ ក៏​ដូចគ្នា មុន​នឹង​សម្រេច​ចេញ​សាលក្រម​ក៏​ដូច​ដីកា​រក្សា​ការពារ​ក៏​គួរ​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង ផងដែរ​មិន គួរ​ដី ទីតាំង តែមួយ​បែរជា​ចេញ​សាលក្រម ផង ដីកា​រក្សា​ការពារ​ផង បង្ក​​ឲ្យ​មាន​ទំនាស់​មិនចេះ ចប់។ ទាំងនេះ​ស​​បញ្ជាក់​ឲ្យ​ឃើញ​ថា ទាំង​មន្ត្រី​ជំនាញ​សុរិយា​ដី​ និង​ប្រព័ន្ធ​តុលាការ​ហាក់​ដូច ជា​មិន ​ទទួល​ខុសត្រូវ​អ្វី​ទាល់តែសោះ៕

ដីកា​សម្រេច​រក្សា​ការពារ និង​សាលក្រម របស់​សាលាដំបូង​ខេត្ត​ ព្រះសីហនុ​ចេញ​លើ​ទីតាំង​ដី​ទំនាស់​តែមួយ

ដីកា​សម្រេច​រក្សា​ការពារ និង​សាលក្រម របស់​សាលាដំបូង​ខេត្ត​ ព្រះសីហនុ​ចេញ​លើ​ទីតាំង​ដី​ទំនាស់​តែមួយ

ដីកា​សម្រេច​រក្សា​ការពារ និង​សាលក្រម របស់​សាលាដំបូង​ខេត្ត​ ព្រះសីហនុ​ចេញ​លើ​ទីតាំង​ដី​ទំនាស់​តែមួយ