បុរី ប៉េង ហួត បាន​រៀបចំ​សន្និសីទកាសែត ស្តីអំពី ” ការ​ទទួល​ពានរង្វាន់​អចលនទ្រព្យ ចំនួន​៥ ប្រចាំ​ឆ្នាំ​២០១៦”

បុរី ប៉េង ហួត បាន​រៀបចំ​សន្និសីទកាសែត ស្តីអំពី ” ការ​ទទួល​ពានរង្វាន់​អចលនទ្រព្យ ចំនួន​៥ ប្រចាំ​ឆ្នាំ​២០១៦”



ភ្នំពេញ ៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​ នៅ​ការិយាល័យ​កណ្ដាល បុរី ប៉េង ហួត បាន​រៀបចំ​សន្និសីទ​កាសែត ស្តីអំពី ”​ការ​ទទួល​ពានរង្វាន់​អចលនទ្រព្យ ចំនួន​៥ ប្រចាំឆ្នាំ​២០១៦ ក្នុង​ឱកាស​ខួប​១០​ឆ្នាំ បុរី ប៉េង ហួត​” ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​អគារ​លេខ​២៦៦ ផ្លូវ​លេខ ៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក​ឧកញ៉ា ថៃ ម៉េង​លី អគ្គនាយករង​ប្រតិបត្តិ បាន​មានប្រសាសន៍ថា ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​អស់​រយៈពេល​ជាង​១០​ឆ្នាំ ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ប្រកបដោយ​ភាព​ទាន់សម័យ​ ដែល​បាន​រួម​បញ្ចូល​ទាំង​ការ​រចនាបថ​ខ្មែរ និង​បរទេស គួបផ្សំ​ជាមួយ ភាព​ច្នៃប្រឌិត គុណភាព​សំណង់ សោភណភាព របៀបរៀបរយ សុវត្ថិភាព បរិស្ថាន​ល្អ និង​ធម្មជាតិ​ស្រស់បំព្រង មាន​ផាសុកភាព ដែល​ខុសប្លែក​ពី​បុរី​ដទៃទៀត និង​គួរ​ឲ្យ​ចង់​រស់នៅ រួម​ជាមួយ​សកម្មភាព​មនុស្សធម៌​ជាច្រើន​ក្នុង​សង្គម ហើយ​ស្របតាម​គោលនយោបាយ​ទីក្រុង​ស្អាត​របស់​រាជរដ្ឋាភិបាល ស្ថិត​ក្នុង​ស្ថិរភាព នយោបាយ ដែល​សុទ្ធ​តែ​ជា​កត្តា​ជំរុញ ធ្វើ​ឲ្យ ​បុរី ប៉េង ហួត​ ទទួល​បាន​ជោគជ័យ គ្រប់​គម្រោង ជាពិសេស​គឺ​បាន​ទទួល​ពានរង្វាន់​អចលនទ្រព្យ​ចំនួន​៥ ដែល​ក្នុង​នោះ​រួមមាន​ពានរង្វាន់​ ៖

១/ ពានរង្វាន់ “​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​ល្អ​ជាងគេ​” (​ពានរង្វាន់​ធំ​ជាង​គេ​ប្រចាំឆ្នាំ​)
២/ ពានរង្វាន់ “​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​ ដែល​ល្អ​ជាងគេ​” (​ពានរង្វាន់ Best Of the Best ជ្រើស​រើ​ស​ចេញពី​ជ័យលាភី​ខុន​ដូ និង​បុរី​)
៣/ ពានរង្វាន់ “​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន ​ដែល​ល្អ​ជាងគេ​”
៤/ ពានរង្វាន់ “​ឌី​ហ្សា​ញ​ស្ថាបត្យកម្ម​លំនៅ​ដ្ឋាន​ ដែល​ល្អ​ជាងគេ​”
៥/​ពានរង្វាន់ “​ទទួលស្គាល់​ពិសេស​ផ្នែក​ទំនួល​ខុស​ក្នុង​សង្គម​”

ជា​ចុងក្រោយ បុរី ប៉េង ហួត ពិត​ជា​មាន​មោទនភាព​ក្រៃលែង ​ដែល​បាន​ក្លាយជា​ដៃគូ​ដ៏​ល្អ​របស់​អតិថិ​ជន និង​ទទួល​ពានរង្វាន់ “​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​ល្អ​ជាងគេ​” (​ពានរង្វាន់​ធំ​ជាង​គេ​ប្រចាំឆ្នាំ​២០១៦​នេះ​)​។ ហើយក៏​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់​បុរី ប៉េង ហួត ទាំងអស់​ដែល​តែងតែ​គាំទ្រ​បុរី ប៉េង ហួត​តាំងពី​ឆ្នាំ​២០០៥​រហូត​មក ដែល​ជា​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន និង ក្រុម​ការ​ងារ​របស់ បុរី ប៉េង ហួត កាន់តែ​រឹងមាំ​។ បុរី ប៉េង ហួត ប្ដេជ្ញា​អភិវឌ្ឍន៍​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឱកាស​ខួប​១០​ឆ្នាំ​របស់​បុរី ប៉េង ហួត យើងខ្ញុំ​នឹង​មាន​ការ​តាំង​ពិព័រណ៍​ផលិត​ផល​ថ្មី ពី ខុន​ដូ ប៉ូ​ឡា​រី​ស​២៣ មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០១ ទី​០២ និង​ទី០៣ ខែ​មេសា ខាង​មុខ​នេះ ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​៕​

​ព័ត៌មាន​លម្អិត សូម​ធ្វើការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​មកកាន់​ការិយាល័យ បុរី ប៉េង ហូត យើងខ្ញុំ​ឥឡូវ​នេះ តាម រយៈ​ទូរ​សព្ទ​លេខ​ ៖ 016/017/098 59 6789, Email: [email protected], Facebook: www.facebook.com/boreypenghuoth

បុរី ប៉េង ហួត បាន​រៀបចំ​សន្និសីទកាសែត ស្តីអំពី ” ការ​ទទួល​ពានរង្វាន់​អចលនទ្រព្យ ចំនួន​៥ ប្រចាំ​ឆ្នាំ​២០១៦”

បុរី ប៉េង ហួត បាន​រៀបចំ​សន្និសីទកាសែត ស្តីអំពី ” ការ​ទទួល​ពានរង្វាន់​អចលនទ្រព្យ ចំនួន​៥ ប្រចាំ​ឆ្នាំ​២០១៦”