ឃាត់ខ្លួន​ក្មេង​ទំនើង​នាក់​៣​នាក់​ ដែល​ជិះ​ម៉ូតូ​បង្ហោះ​ និង​រោទ៍​សំឡេង​ខ្លាំងៗ​រំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់​

ឃាត់ខ្លួន​ក្មេង​ទំនើង​នាក់​៣​នាក់​ ដែល​ជិះ​ម៉ូតូ​បង្ហោះ​ និង​រោទ៍​សំឡេង​ខ្លាំងៗ​រំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់​

ឧត្តរមានជ័យ ៖ ក្មេង​ទំនើង​៣​នាក់ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កូន​ក្រៀល ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ក្រោយពី​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​ និង​រោទ៍​សំឡេង​ម៉ូតូ​រំខាន​គេ​ឯង​ និង​ប្រជាពលរដ្ឋ​នៅ​តាម​ថ្នល់ជាតិ​លេខ​៦៨​ និង​ក្នុង​ភូមិ​នៅ​ពេល​កណ្តាល​យប់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។​ ក្មេង​ទំនើង​ដែល​ត្រូវ​នគរបាល​ចាប់​ខ្លួន​ មាន​១​-ឈ្មោះ​ ឌួ​ក ហល់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ។

២-​ឈ្មោះ ​វៃ ដួងចិត្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ។ ៣​-ឈ្មោះ រស់ អ៊ា​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នក​ទាំង​៣​នាក់​ រស់នៅ​ភូមិ​ចំប៉ា​សុខ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​ប៉ុស្តិ៍​សង្កាត់​កូន​ក្រៀល​បាន​ឲ្យ​ដឹង​ថា ជន​នេះ​បាន​ជិះ​ម៉ូតូ​បង្ហោះ​រោទ៍​សំឡេង​ខ្លាំង​ហើយ មាន​សភាព​ស្រវឹង​ជោក នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៨ ចំណុច​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ធ្វើ​ឲ្យ​ប៉ះ​ដល់​សណ្ដាប់ធ្នាប់ សាធារណៈ​ក្នុង​ភូមិ​សាស្ត្រ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ទំនើង​ត្រូវ​បាន​ធ្វើ​ការអប់រំ​ និង​កិច្ចសន្យា​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ៕