អាជ្ញាធរ​ក្រុង​ស្វាយរៀង ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ និង​ផ្លូវ​សាធារណៈ

អាជ្ញាធរ​ក្រុង​ស្វាយរៀង ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ និង​ផ្លូវ​សាធារណៈ



ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មីនា ​ឆ្នាំ​២១៦​នេះ​ អាជ្ញាធរ​ក្រុង​ស្វាយរៀង​ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ ​និង​ជុំវិញ​ផ្សារ​ស្វាយរៀង។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​ចុះ​ចាប់​បានតែ​អ្នក​លក់ដូរ​ក្រោម​ឆត្រ។ ចំណែក​អ្នក​សង់​លំនៅឋាន​រំលោភ​ផ្លូវ​សាធារណៈ​មិនដែល​មើល​ឃើញ​ទេ ​ជាពិសេស​អាជីវករ​ខ្លះ​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​លក់ដូរ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ឡើយ។

ប្រភព​បាន​បន្ត​ថា​ ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ស្វាយរៀង​នេះ ​ប្រជាពលរដ្ឋ​សាទរ ​ប៉ុន្តែ​ធ្វើ​ឲ្យ​បាន​ស្មើ​ភាព​គ្នា​ កុំ​អ្នកមាន​ខ្នង​ ទុក ​អ្នក​ទន់​ខ្សោយ​ចាប់។ ទោះបីជា​ណា​ប្រជាពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ជួយ​មើល​អ្នក​សង់ផ្ទះ​រំលោភ​ផ្លូវ​សាធារណៈ​ផង ​និង​អ្នក​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​លក់ដូរ​យ៉ាង​អានាធិបតេយ្យ​នៅ​ក្រុង​ស្វាយរៀង​ដើម្បី​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត៕

អាជ្ញាធរ​ក្រុង​ស្វាយរៀង ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ និង​ផ្លូវ​សាធារណៈ

អាជ្ញាធរ​ក្រុង​ស្វាយរៀង ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ និង​ផ្លូវ​សាធារណៈ