អាជ្ញាធរ​ ខណ្ឌ​ឫស្សីកែវ ​យក​គ្រឿងចក្រ​កម្ទេច​របង​ថ្ម​របស់​លោក​ស៊ិន ​ជ្រោយ​ ដែល​សង់​លើ​គម្រោង​ផ្លូវ​១៧២៩

អាជ្ញាធរ​ ខណ្ឌ​ឫស្សីកែវ ​យក​គ្រឿងចក្រ​កម្ទេច​របង​ថ្ម​របស់​លោក​ស៊ិន ​ជ្រោយ​ ដែល​សង់​លើ​គម្រោង​ផ្លូវ​១៧២៩

ភ្នំពេញ ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី ដោយ​បាន​ទទួល​បញ្ជា​ពី​លោក​ជា ពិសី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ លោក​សន សោ​ភ័​ណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ​ស្តីទី​បាន​ ដឹកនាំ​គណៈកម្មការ​ចម្រុះ​ យក​គ្រឿងចក្រ​កម្ទេច​សំណង់​របង​ថ្ម​របស់​ឈ្មោះ​ស៊ិន ជ្រោយ ស្ថិតនៅ​ផ្លូវ​លេខ​១៧២៩ ក្រុម​ទី​១៣ ​ភូមិ​ទួលគោក ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ​ដែល​បាន​សាងសង់​រំលោភ​លើ​គម្រោង​បើកផ្លូវ​លេខ​១៧២៩ ត​ភ្ជាប់​មក​ផ្លូវ​លេខ​១៨០០ ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ដែល​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដី​-​ធ្លី កំពុង​ធ្វើការ​ដោះស្រាយ។

ការ​ចុះ​រុះរើ​កម្ទេច ​ដោយ​គ្រឿងចក្រ​នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​ចុះ​ហាមឃាត់​ជាច្រើនលើក​មិន​ឲ្យ​សាងសង់ និង​កំណត់​ឱសានវាទ​ឲ្យ​ម្ចាស់​រុះរើ​ ដោយ​ខ្លួនឯង ​កាលពី​ថ្ងៃ​ទី​២ ខែ​​មីនា​កន្លងមក តែ​ម្ចាស់​សំណង់​មិន​សហការ​រុះរើ​ដោយ​ខ្លួនឯង​ឡើយ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ង​ទី​១២​ ខែ​មីនា​កន្លង​​​ទៅ អាជ្ញាធរ​បាន​ចុះទៅ​ដល់​ទីតាំង​ខាងលើ ​ដោយ​បាន​សម្រេច ទី​១-​ធ្វើការ​ដកហូត​សម្ភារៈ​សំណង់​ ដែល​បម្រើ​ឲ្យ​ការងារ​សាងសង់​របង​របស់​ឈ្មោះ ស៊ិន ជ្រោយ​ មួយ​ចំនួន​យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​បណ្ដោះអាសន្ន​សិន​ ទី​២-​បាន​ណែនាំ​ឈ្មោះ​ស៊ិន ជ្រោយ ​ឲ្យ​ធ្វើ​ការ​រុះរើ​សំណង់​របង​ថ្ម​ខាង​លើ​នេះ​ចេញ​ និង​រក្សា​ស្ថានភាព​ដើម​វិញ ដោយ​ទុក​រយៈពេល ០៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​មីនា ​ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៦ ​ខែ​មីនា ​ឆ្នាំ​២០១៦។

លោក​បន្ត​ថា ក្នុង​ករណី​ឈ្មោះ​ស៊ិន ជ្រោយ ខាងលើ នៅតែ​រឹងរូស​មិន​ព្រម​អនុវត្ត​តាម​ការណែនាំ សាលា​ខណ្ឌ​នឹង​ចាត់វិធានការ​រដ្ឋបាល ចុះ​ធ្វើ​ការ​រុះរើ​ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការបាត់បង់ ឬ​ខូច​ខាត់​អ្វី​ឡើយ​ ទើប​ថ្ងៃនេះ​យើង​ចុះ​វាយកម្ទេច​តែ​ម្តង ព្រោះ​យើង​បាន​ទុក​រយៈពេល​ជាច្រើន​ថ្ងៃ​រួចហើយ៕