កម្ពុជា​នាំចូល​ទំនិញ​ពី​ឥណ្ឌា​មាន​តម្លៃ​142.53 លាន​ដុល្លារ​អាមេរិក​

កម្ពុជា​នាំចូល​ទំនិញ​ពី​ឥណ្ឌា​មាន​តម្លៃ​142.53 លាន​ដុល្លារ​អាមេរិក​



ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ឥណ្ឌា​សម្រាប់​ឆ្នាំ​២០១៤​ និង​ឆ្នាំ​២០១៥ សរុប​មានតម្លៃ 160.49 លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​ការនាំចេញ ឥណ្ឌា​មក​កម្ពុជា​មានតម្លៃ 142.53 លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​កម្ពុជា​នាំចេញ​ទៅ​ឥណ្ឌា​វិញ​មានតម្លៃ 17.96 លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

យោង​តាម​របាយការណ៍​របស់​សភាពាណិជ្ជកម្ម​ឥណ្ឌា (ICC)​បាន​ឲ្យ​ដឹងថា ​ការនាំចេញ​របស់​ប្រទេស​ឥណ្ឌា​ចម្បង​ទៅ​ប្រទេស​កម្ពុជា​គឺ ថ្នាំ ផលិតផល​ឪ​សថ និង​សារ​ធាតុគីមី​ប្រណិត ក្រណាត់ ក្រណាត់​ឡែ​ន សារធាតុ​ជ័រ ត្បូង​មានតម្លៃ ឧបករណ៍​ធ្វើដំណើរ​និង​គ្រឿងយន្ត​។ ចំណែក​ប្រទេស​ឥណ្ឌា​ជា​ចម្បង​នាំចូល​សារធាតុ​ដែល​គ្មាន​ផ្ទុក​ជាតិ​ដែក​ពី​ប្រទេស​កម្ពុជា។

ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌា​មាន​តាំងពី​ពេល​បុ​រុម​បុរាណ​មក​។ នាពេល​បច្ចុប្បន្ន​គេ​បាន​ឃើញ​ពី ការ​រីកលូតលាស់​នៃ​ការ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​វិស័យ​ដូចជា​ការ​ពង្រឹង​សមត្ថភាព​តាម​ស្ថាប័ន ការអភិវឌ្ឍន៍​ធនធាន មនុស្ស និង​ការពង្រីក​ជំនួយ​ហិរញ្ញវត្ថុ​មកលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ​និង​ការ​ការពារ​។

ចំពោះ​នយោបាយ​វិញ ប្រទេស​ទាំងពីរ​បាន​បង្ហាញ​ពី បំណង​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​តាមរយៈ​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ក្រសួង និង​តាមរយៈ​ទំនាក់ទំនង​តាម​តំបន់ និង​តាមរយៈ​វេទិការ​អន្តរជាតិ​។ ប្រទេស​ឥណ្ឌា​និង​កម្ពុជា​សហការ​ក្នុង​សហប្រតិបត្តិការ​ពហុភាគី និង​វេទិការ​តាម​តំបន់ ជាច្រើន​។ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែល​គាំទ្រ​ខ្លាំង​ចំពោះ​ការពង្រឹង​ទំនាក់ទំនង​ប្រទេស​ឥណ្ឌា​និង​អាស៊ាន​។ ក្នុង អត្ថន័យ​នៃ​គោលនយោបាយ “​សម្លឹង​មក​ទិសខាងកើត​”​និង​អាស៊ាន ប្រទេស​កម្ពុជា​គឺ​គូសន្ទនា​និង​ដៃគូ​ដ៏​សំខាន់​មួយ​។​

លោក Naveen Srivastava ឯកអគ្គរាជទូត​ប្រទេស​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​និយាយថា​ប្រទេស​ឥណ្ឌា និង​កម្ពុជា​បាន​មាន​ទំនាក់ទំនង​នយោបាយ និង​វប្បធម៌​ដ៏​ស៊ីជម្រៅ​ហើយ​ចំណង​សេដ្ឋកិច្ច​កាន់តែ​កើនឡើង​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​វា​ស្ថិតនៅក្រោម​សក្តានុពល​នៅឡើយ​។ លោក​ទួត​បាន​ទទូច​អោយ​សភាពាណិជ្ជកម្ម​ធ្វើការ​ជាមួយគ្នា​ដើម្បី​សម្របសម្រួល ពាណិជ្ជកម្ម​។

លោក​ទួត​បាន​និយាយ​ផងដែរ​ថា ប្រទេស​ឥណ្ឌា​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន​ជាងគេ​ជាមួយនឹង​អត្រា​រីកចម្រើន 7.6%​ក្នុងឆ្នាំនេះ ហើយ​រំពឹងថា​នឹង​កើន​ទៅ 7.7%​នា​ឆ្នាំក្រោយ​។ អ្នកវិនិយោគ​ឥណ្ឌា​កំពុងតែ​ស្វែងរកឱកាស​ពង្រីក​ខ្លួន​មកកាន់ ប្រទេស CLME​។ លោក Srivastava ក៏បាន​លើកឡើង​ដែរ​ពី​គុណប្រយោជន៍​ថា ប្រទេស​កម្ពុជា​អាច​ផ្តល់អោយ​អ្នក វិនិយោគ​នូវ​ទីតាំង​កណ្តាល​ល្អ របប​វិនិយោគ​បើកចំហ ប្រទេស​សេរី​ជាងគេ​ក្នុង​តំបន់​អាស៊ាន ទីផ្សារ​នៅ​កម្ពុជា នឹង​ការឈាន ចូល​ទីផ្សារ​ដែលមាន​តម្លៃ​ច្រើន​ដល់ 600​លាន​។ ប្រទេស​កម្ពុ​ជាមាន​សេដ្ឋកិច្ច​ប្រើ​ប្រាក់​ដុល្លារ ជាមួយនឹង​ឪ​កាស​វិនិយោគ បរទេស​100%​។ ដោយសារ​ប្រទេស​កម្ពុ​ជាមាន​នាម​ជា​ប្រទេស​មានការ​អភិវឌ្ឍន៍​តិច​បំផុត (LDC) វា​ជា​ឪ​កាស​មួយ​ដ៏​ល្អ សម្រាប់​ក្រុមហ៊ុន​លក់​ផលិតផល​របស់​ពួកគេ​មកកាន់​ទីផ្សារ​សហរដ្ឋ​អាម​រិ​ក អឺរ៉ុប និង​ប្រទេស​ចិន ។​ល​។​

លោក​ទួត​ក៏បាន​ស្នើ​មកកាន់​អ្នកវិនិយោគ​ឥណ្ឌា​អោយ​ពិចារណា​កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​សម្រាប់​ការវិនិយោគ​រយៈពេល​វែង​ព្រម​ទាំ​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ពត៌មាន​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ឲ្យ​វា​មិន​រារាំង​ដល់​ចំណង​សេដ្ឋកិច្ច បើទោះបី​មាន ការ​កំហិត​ការផ្លាស់ប្តូរ​ពត៌មាន​យ៉ាងណាក៏ដោយ​។​

​លោក ស៊ុំ​សម្បត្តិ អគ្គលេខាធិការ FASMEC បាន​និយាយថា ប្រទេស​ឥណ្ឌា​មាន​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​ទី​៩​នៅក្នុង​សេដ្ឋកិច្ចពិភពលោក​។ ប្រទេស​ឥណ្ឌា​មាន​ឪ​កាស​ធំ ហើយ​ប្រទេស កម្ពុជា​នឹងមាន​ឪ​កាស​ល្អៗ​ក្នុងប្រទេស​ឥណ្ឌា​ផងដែរ​។

លោក​បាន​បន្តថា​ប្រជាជន​កម្ពុជា​៧៣%​ធ្វើ​កសិកម្ម ហើយ​ពួក គេ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រទេស​ឥណ្ឌា ដោយហេតុថា​ប្រទេស​ឥណ្ឌា​កំពុងបើក​វិស័យ​កសិកម្ម​ផងដែរ​។ ប្រទេស​កម្ពុជា​នាំចូល​បន្លែ​ចំនួន​៣០០​តោន​ជា​រៀងរាល់ថ្ងៃ ហេតុដូច្នេះ ប្រទេស​ឥណ្ឌា​នឹង​ឪ​កាស​វិនិយោគ​លើ​វិស័យ​នេះ ផងដែរ​។ ក្រៅពី​វិស័យ​កសិកម្ម ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​យ៉ាង​ធំធេង​ចំពោះ​សហគ្រាស​តូច​និង​មធ្យម (SME)​។ សហគ្រាស​ចំនួន 600,000 នៃ​សហគ្រាស​តូច​និង​មធ្យម​ក្នុងប្រទេស​កម្ពុជា ហើយ​អត្ថប្រយោជន៍​ខ្លះៗ​ពី​ពលរដ្ឋ​ឥណ្ឌា នឹងត្រូវ​បាន​រំពឹង​ចេញពី​វិស័យ SME៕