កុមារកំព្រា​និង​សិស្ស​ក្រីក្រ​ជាង​១.៣០០ នាក់​ នៅ​ខេត្ត​កំពត​ទទួល​បាន​សម្ភារៈ​សិក្សា​ពី ណាហ្គា​វើ​ល

កុមារកំព្រា​និង​សិស្ស​ក្រីក្រ​ជាង​១.៣០០ នាក់​ នៅ​ខេត្ត​កំពត​ទទួល​បាន​សម្ភារៈ​សិក្សា​ពី ណាហ្គា​វើ​ល



កំពត ៖ សិស្ស​ក្រីក្រ និង​កុមារកំព្រា​ចំនួន ១.៣៤១ នាក់ រៀន នៅ​សាលាបឋមសិក្សា​កំពូល​មាស សាលាបឋមសិក្សា​មាន​រិ​ទ្ធ និង​សាលាបឋមសិក្សា​បោះ​ត្របែក ក្នុងស្រុក​ទឹកឈូ ខេត្តកំពត​កាល​ពីពេល​ថ្មីៗ​នេះ​បាន​ទទួលបាន​សម្ភារៈ​សិក្សា​ពី ណាហ្គា​វើ​ល​បេះដូង​សប្បុរស​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណាហ្គា​វើ​ល បាន​មាន​ប្រសាសន៍ថា ទោះបីជា​ធ្វើដំណើរ​ឆ្ងាយ​យ៉ាងណាក៏ដោយ ប៉ុន្តែ​យើង​បានសម្រេច​ចិត្ត​មក​ចែករំលែក​នូវ​សេចក្តីស្រឡាញ់ និង​ការយកចិត្តទុកដាក់រ​បស់​យើង​ចំពោះ​កុមារ​។ យើង​បាន​ចែក​នូវ​សៀវភៅ​លំ​ហាត់ ប៊ិច​ណាហ្គា សៀវភៅ​រឿង កូន​កាបូប​ដាក់​ប៊ិច​ខ្មៅ​ដៃ និង​សៀវភៅ​បណ្ណាល័យ​ជាច្រើន​។ លោក​បាន​បន្តថា​ មកដល់ពេលនេះ កម្មវិធី​ការងារ​សង្គម​របស់​យើង​បាន​ជួយ​កុមារ​កម្ពុ​ជាជាង ៧០.០០០ នាក់ នៅក្នុង​ខេត្ត​ចំនួន ១១ និង​រាជធានី​ភ្នំពេញ​ផង​ដែរ​ហើយ​លោក​សង្ឃឹមថា កម្មវិធី​ទាំងនេះ នឹង​ជួយ​ជំរុញ​លើកទឹកចិត្ត​កុមារ​ឲ្យ​កាន់តែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​សម្រាប់​អនាគត​ភ្លឺស្វាង​របស់​ពួកគេ​ក៏ដូចជា​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​បាន​បន្ថែមទៀតថា «​ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បង្កើត​បរិយាកាស​សិក្សា​ល្អប្រសើរ​មួយ​សម្រាប់​កុមារ​កម្ពុជា​តាមរយៈ​ការចែក​សម្ភារ​សិក្សា និង​ការរៀបចំ​កម្មវិធី​អប់រំ​ផ្សេងៗ​។ បន្ថែម​ពីលើ​ការចែក​សម្ភារៈ​សិក្សា និង​កម្មវិធី​អប់រំ យើង​ក៏​បាន​ផ្តល់​ថវិកា​ដើម្បី​ជួយ​សង់​សាលា​ឡើងវិញ និង​បាន​ជួយ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលារៀន​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម​ផងដែរ​។ ជាមួយ​សេចក្តីសង្ឃឹម​ដើម្បី​លើកស្ទួយ​ការអាន​សៀវភៅ​ក្នុងចំណោម​កុមារ ណាហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​បណ្ណាល័យ ដើម្បី​ផ្តល់​ជូន​នូវ​សៀវភៅអាន​ជាច្រើន​ដល់​សាលារៀន​មួយចំនួន​នៅតាម​បណ្ដា​ខេត្ត​នានា​»​។

លោក សួន សុ​គុណ នាយក​សាលាបឋមសិក្សា​កំពូល​មាស បាន​មានប្រសាសន៍ថា «​ថ្ងៃនេះ​ខ្ញុំ​មាន​កិត្តិយស និង​សប្បាយរីករាយ​ណាស់ ដែល​ឃើញ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​មក​ទីនេះ​។ ណាហ្គា​វើ​ល​បេះដូង​សប្បុរស គឺជា​ក្រុមហ៊ុន​ដំបូង​ដែល​បានមក​សាលា​របស់​យើង​។ សាលា​របស់​យើង មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​ដាច់ស្រយាល ហើយ​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពួកគេ​បាន​មក​លើក​ទឹក​ចិត្ត​កុមារ​ឲ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​។ សិស្សានុសិស្ស​មាន​អារម្មណ៍​រំភើប​ជាខ្លាំង ពីព្រោះ​មិន​ត្រឹមតែ​ទទួលបាន​សម្ភារៈ​សិក្សា​ពី​ណាហ្គា​វើ​ល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួល​បាន​ការ​លើកទឹកចិត្ត​ឲ្យ​ខិតខំ​សិក្សា​រៀនសូត្រ​សម្រាប់​អនាគត​ខ្លួន និង​ប្រទេស​កម្ពុជា​ផង​ដែរ​។ តាងនាម​ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​អស់ពី​ចិត្ត​សម្រាប់​សណ្តាន​ចិត្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិក​ណាហ្គា​វើ​ល​ដែល​បាន​ចំណាយ​ទាំង​ពេលវេលា និង​ថវិកា​របស់​ពួកគេ​ដើម្បី​ការរីកចម្រើន​របស់​កុមារ​កម្ពុជា​»​។​

លោក សែន ផន នាយក​សាលាបឋមសិក្សា​មាន​រិ​ទ្ធ បាន​មានប្រសាសន៍ថា «​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​បានធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ថ្ងៃនេះ​។ ទស្សនៈ​របស់ខ្ញុំ​ចំពោះ​ណាហ្គា​វើ​ល​បាន​ផ្លាស់ប្តូរ​។ ខ្ញុំ​មិនបាន​រំពឹងថា ណាហ្គា​វើ​ល​នឹង​មកជួយ​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​យើង​នោះទេ ប៉ុន្តែ​ថ្ងៃនេះ​ពួកគេ​បានមក​ទីនេះ ហើយ​ថែមទាំង​បាន​នាំយក​នូវ​សម្ភារៈ​សិក្សា និង​សៀវភៅ​បណ្ណាល័យ​សម្រាប់​កុមារ និង​សាលា​របស់​យើង​។ ក្នុង​ស្មារតី​នេះ ខ្ញុំ​សូម​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​នូវ​អ្វីដែល​ពួកគេ​បានធ្វើ​សម្រាប់​សហគមន៍​របស់​យើង​។ យើង​សង្ឃឹមថា ណាហ្គា​វើ​ល​បេះដូង​សប្បុរស នឹង​នៅតែ​បន្តការងារ​នេះ​ដើម្បី​ចូលរួមចំណែក​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​។ យើងខ្ញុំ​សូម​ជូនពរ​ឲ្យ​បុគ្គលិក​ណាហ្គា​វើ​ល​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ទាំងអស់​»​។

លោក កែវ សារិន នាយក​សាលាបឋមសិក្សា​បោះ​ត្របែក បាន​មានប្រសាសន៍ថា «​យើង​សប្បាយរីករាយ​ណាស់​ដែល​ទទួល​បានការ​ឧបត្ថម្ភ​សម្ភារៈ​សិក្សា និង​សៀវភៅ​បណ្ណាល័យ​ពី​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​។ សិស្សានុសិស្ស​មាន​ក្តីរំភើប និង​នឹងមាន​កម្លាំងចិត្ត​ជាខ្លាំង​។ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​មិនចេះ​នឿយណាយ​ដែល​បានធ្វើ​ឡើង​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស ខ្ញុំ​ជឿជាក់ថា​កុមារ​របស់​យើង នឹង​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ខិត​ខំរៀន​ជាង​មុន​សម្រាប់​អនាគត​របស់​ពួកគេ​ខ្លួនឯង និង​ប្រទេស​កម្ពុជា​ផងដែរ​។ ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​ដើម្បី​ថ្លែងអំណរ​គុណ និង​សូម​ជូនពរ​ដល់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស និង​បុគ្គលិក​ឲ្យ​ទទួលបាន​ជោគជ័យ​គ្រប់​កិច្ចការ​»​៕

កុមារកំព្រា​និង​សិស្ស​ក្រីក្រ​ជាង​១.៣០០ នាក់​ នៅ​ខេត្ត​កំពត​ទទួល​បាន​សម្ភារៈ​សិក្សា​ពី ណាហ្គា​វើ​ល

កុមារកំព្រា​និង​សិស្ស​ក្រីក្រ​ជាង​១.៣០០ នាក់​ នៅ​ខេត្ត​កំពត​ទទួល​បាន​សម្ភារៈ​សិក្សា​ពី ណាហ្គា​វើ​ល