សម្តេច​តេ​ជោ​ នឹង​ទទួល​ពានរង្វាន់​ សន្តិភាព និង​ការ​អភិវឌ្ឍ​ ពី​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន​ នៅ​រសៀល​នេះ

សម្តេច​តេ​ជោ​ នឹង​ទទួល​ពានរង្វាន់​ សន្តិភាព និង​ការ​អភិវឌ្ឍ​ ពី​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន​ នៅ​រសៀល​នេះ



ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ពានរង្វាន់​សន្តិភាព និង​ការ​អភិវឌ្ឍ​ពី​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន នា​រសៀល​ម៉ោង​៤​ ថ្ងៃ ទី​២៩ ខែ​មីនា នៅ​វិមាន​សន្តិភាព។

ពិធី​នេះ​មានការ​ចូលរួម​ពី​អ្នកសារព័ត៌មាន​អាជីព ​ជា​សមាជិក​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន​ជាច្រើន​រយ​នាក់​មកពី ​ប្រទេស កម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា​ ថៃ ដើម្បី​អបអរសាទរ ​និង​លើក​មហា​កិត្តិយស​ជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ប្រជាជន​កម្ពុជា ប្រសិទ្ធិនាម ​សម្ដេច​ថា ជា​វីរជន​ សន្តិភាព៕