ផ្សារ​ទំនើប Giant បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​

ផ្សារ​ទំនើប Giant បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​



ភ្នំពេញ ថ្ងៃ​២៩ ខែ មេសា ឆ្នាំ​២០១៦- ផ្សារ​ទំនើប Giant បាន​ពង្រីក​ទីផ្សារ​របស់ខ្លួន នៅ​កម្ពុជា​ដោយ នឹង​បើក​សាខា​ទី​១ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េត​នៅ ខែមេសា​ឆ្នាំ​២០១៦ ខាងមុខនេះ។

ក្រុមហ៊ុន ឌី អេ​ហ្វ អាយ​ឡាក់​គី​ប្រាយ​វេត លីមីត​ធី​ត គឺជា ក្រុមហ៊ុន ដែល​មាន​ហ៊ុន​រវាង​ក្រុម ហ៊ុន Dairy Farm International Holding និង Lucky Market Group​។ ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម របស់​ខ្លួន លើ​ផ្នែក​៣​សំខាន់ គឺ ផ្សារ​ទំនើប​ឡាក់​គីឡាក់​គី​បឺ​រ​ហ្គឺ​រ និងហ្គា​ឌៀ​ន​ដែល​ផ្តោតលើ សុខភាព​និង​សម្រស់​។ គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន Dairy Farm ជា ក្រុម ហ៊ុន​ដែល​ឈានមុខ​គេ​ផ្នែក​អាជីវកម្ម​លក់រាយ​ក្នុង​តំបន់​អាស៊ី ចំណែក​ឯ​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី​ក៏​ជា​ក្រុមហ៊ុន ដែល​ឈានមុខ​គេ​មួយ​ក្នុង ផ្នែក​អាជីវកម្ម​លក់រាយ​ក្នុង ប្រទេស​កម្ពុជា​ដែរ​។ គិត​ត្រឹម ថ្ងៃ​៣០​ខែ មិថុនា ឆ្នាំ ២០១៥ ក្រុមហ៊ុន Dairy Farm នឹង ក្រុមហ៊ុន​ដែល​បាន​ចូល​ហ៊ុន ជាមួយ​ដទៃទៀត បាន​បើក​ប្រតិបត្តិការ អាជីវកម្ម ជាង ៦៤០០ កន្លែង និង បង្កើត​ការងារ ដល់​ប្រជាពលរដ្ផ​ជាង ១៨០ ពាន់​នាក់​។ Dairy Farm International Holding ប្រតិបត្តិការ លើ​អាជីវកម្ម ជាច្រើន​ផ្នែក​ដូចជា ផ្សារ​ទំនើប​ខ្នាត​ធំ និង​តូច​ហាង​លក់​ផលិតផល​សម្រាប់​សុខភាព​និង​សម្រស់ ជាមួយ​ម៉ាក់​យីហោ​ល្បីៗ។

​ផ្សារ​ទំនើប Giant បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន នៅ​ប្រទេស​ជាច្រើន​ដូចជា ប្រទេស​ម៉ាឡេ​ស៊ី ឥណ្ឌូនេស៊ី​ម៉ាឡេស៊ី​ប្រ៊ុយណេ​សិង្ហ​បុរី និង​វៀតណាម ហើយ​នឹង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ដោយ ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ប្រាយ​វេត លីមីត ធី​ត​។ វត្តមាន​របស់​ផ្សារ​ទំនើប Giant នៅ​ប្រទេស​កម្ពុជា នឹង​នាំមក​នូវ​បទពិសោធន៍​នៃ ភាព​សំបូរ​ក្នុង​ការ​ទំនិញ នឹង​តម្លៃ​សមរម្យ។ ការ​បើក​ផ្សារ​ទំនើប Giant សាខា​ទី​១​ដែល​មាន​ទំហំ​ប្រហែល ១៨០០ ម៉ែត្រការ៉េ​នៃ ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ជាន់​ទី​ផ្ទាល់​ដី ដែល​មាន​ផលិតផល​មានគុណ​ភាព និង​តម្លៃ​ពិសេស ​ជាច្រើន​ដូចជា ភេសជ្ជ​: បន្លែ ផ្លែឈើ អាហារ​ស្រស់ៗ គ្រឿងទេស សម្ភារៈ​បរិក្ខារ​ក្នុង​ផ្ទះ​នានា និង ទំនិញ​ប្រើប្រាស់​ទូទៅ​រាប់ពាន់​មុខ​ទៀត​ផង​ដែរ​៕