តុលាការ​កម្ពុជា​បដិសេធ ​មិន​ឲ្យ​នាយក ​ប្រតិបត្តិការ​ហោះហើរ​ជនជាតិ​អាមេរិក​នៅ​ក្រៅ​ឃុំ

តុលាការ​កម្ពុជា​បដិសេធ ​មិន​ឲ្យ​នាយក ​ប្រតិបត្តិការ​ហោះហើរ​ជនជាតិ​អាមេរិក​នៅ​ក្រៅ​ឃុំ

ភ្នំពេញ ​៖​ ចៅក្រម​តុលាការ​ក្រុងភ្នំពេញ លោក​ឃី ឆៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ ឆ្នាំ​២០១៦ បាន​បដិសេធ​មិន​ឲ្យ​បុរស​ជនជាតិ​អាមេរិកាំង វ័យ​៥៣​ឆ្នាំ​ម្នាក់​នៅ​ក្រៅ​ឃុំ​ទេ ដោយ​សម្រេច​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​រហូតដល់​តុលាការ​វិនិច្ឆ័យ​ទោស​គាត់​តាម​ផ្លូវ​ច្បាប់​នៅ​កម្ពុជា។

ជន​ត្រូវ​ចោទ​គឺ​លោក Brian naswall អាយុ ៥៣​ឆ្នាំ មាន​តួនាទី​ជា CEO local private airline aero cambodia ជនជាតិ​អាមេរិក ត្រូវ​បាន​តុលាការ​កម្ពុជា​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី ២៥ ​ខែ​ឧសភា ឆ្នាំ​២០១៥ ក្រោម​ការចោទប្រកាន់​ពី​បទ​ទិញ​ពេស្យាចារ​កុមារ និង​បទ​អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម ១៥​ឆ្នាំ។

លោក​Brian naswall ​ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ​មុន​អង្គសេចក្ដី​កាលពី​​​ព្រឹក​ថ្ងៃ​ទី ២៩ ​ខែ​មីនា​ តាម​សំណើ​​សុំ​នៅ​ក្រៅ​ឃុំ​របស់​គាត់។

ជនជាប់ចោទ​បាន​លើក​ពី​ហេតុផល​នៃ​សុខភាព​របស់គាត់​មាន​ជំងឺ ក្នុង​ពេល​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ទើប​គាត់​សុំ​នៅ​ក្រៅ​ឃុំ ដោយ​គាត់​នឹង​បំពេញ​តាម​លក្ខណៈ​របស់​តុលាការ។

មិន​ដូច​អ្វីដែល​លោក Brian naswall យល់​ទេ ក្រោយ​ពិចារណា​រួច ចៅក្រម​បានប្រកាស​សេចក្ដី​សម្រេច​​​​មិន​ឲ្យ​ជនជាប់ចោទ​នៅក្រៅ​ឃុំ​ទេ និង​បន្ត​ឃុំខ្លួន​រង់ចាំ​ការ​កាត់ទោស​អំពី​បទល្មើស​របស់​គាត់។

គួរ​រំលឹក​ថា​ លោក​Brian naswall អាយុ​៥៣​ឆ្នាំ ជនជាតិ អាមេរិកាំង ត្រូវបាន​ព្រះរាជអាជ្ញា​អម​តុលាការ​ក្រុងភ្នំពេញ បញ្ជា​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ២២ ​ខែ​ឧសភា ឆ្នាំ​២០១៥ ក្នុង​ក្រុងភ្នំពេញ ក្រោយពី​អាជ្ញាធរ​រក​ឃើញ​កំហុស​របស់​គាត់​ក្នុង​ការ​ប្រព្រឹត្ត​ការរួម​ភេទ​ជាមួយ​ក្មេងស្រីៗ​ពី​អាយុ ១២​ឆ្នាំ ដល់​១៤​ឆ្នាំ ដោយ​ការទិញ​ នឹង​ទឹកប្រាក់​ពី ១៥​ដុល្លារ​ដល់​២០​ដុល្លារ ដោយមាន​ក្មេងស្រី យ៉ាងតិច ៩​នាក់ បាន​ប្ដឹង​លោក​Brian naswall ក្នុងអំឡុង​ឆ្នាំ ២០១៥ កន្លងទៅ៕