កម្លាំង​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ​បញ្ជូន​ទៅ​តុលាការ​

កម្លាំង​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ​បញ្ជូន​ទៅ​តុលាការ​



សៀមរាប ៖ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន​៩​នាក់​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​នៅ​តំបន់​ទេសចរណ៍​ក្រុង​សៀមរាប​នៅ​ថ្ងៃទី​២៨​ ខែមីនា​នេះ​ រួច​បញ្ជូនទៅ តុលាការ។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៩​នាក់​១​សែន វិសេស ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​ចុងភៅ​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​២-​ទួន សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខ របរ​រត់​ម៉ូតូឌុប​ទីលំនៅ ភូមិ​ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប​។ ៣-​ភ​ណ្ឌ័ គង់​អៀង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។ ៤-​គ្រុយ ម៉េង​ស័​រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខ របរ​សិស្ស​ទីលំនៅ ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​.​ខេត្តសៀមរាប​។​៥-​សារ៉ាក់ សុភ​ក្រ័ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ៦-​ហេង សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខ របរ​មិន​ពិតប្រាកដ ទីលំនៅ​ភូម​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​៧-​តូច ភក្តី​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លក្រាម​ក្រុង ខេត្តសៀមរាប​។​៨-​ចាន់ រស្មី ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​មុខ​របរ​សិស្ស​ទីលំនៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​។ ៩​ឡា​ច​ចាន់​រ៉ា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​រត់​តុ​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។ ចាប់​យក​វត្ថុតាងៈ​ម្សៅ​គ្រើម​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់​=១៤,៦g ,​ទូរស័ព្ទ​៩​គ្រឿង​,​ម៉ូតូ​២​គ្រឿង​និង​សម្ភារៈ​សម្រាប់​ជក់ និង​វេច​ខ្ចប់ មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន​កម្លាំង​អាវុធ​បាន​កសាង​សំណុំរឿង​ និង​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​ទៅ​តុលាការ​នៅ​ថ្ងៃទី​២៨​ខែមីនា​នេះ​៕