វាសនា​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ភូមិ​ព្រែក​ថ្មី ​សង្ឃឹម​លើ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​

វាសនា​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ភូមិ​ព្រែក​ថ្មី ​សង្ឃឹម​លើ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​

ភ្នំពេញ ៖ ក្រោយពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ថ្វីត្បិតតែ​បេសកកម្ម​របស់​ក្រុមការងារ​ចម្រុះ ដឹកនាំ​ដោយ​អាជ្ញាធរ​ថ្នាក់​ជាតិ​ក្នុង​ការ​ចុះ​វាស់វែង​ និង​ពិនិត្យ​ដីធ្លី​របស់​ប្រជាជន​៤៧​គ្រួសារ នៅ​ភូមិ​ព្រែក​ថ្មី​ សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​វាយ​កូនគោល​រំលោភ​យក​នោះ​ បាន​ទទួល​បរាជ័យ​ពិតមែន តែ​ប្រជាជន​នៅ​ភូមិ​ព្រែក​ថ្មី​មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ក្លាហាន​របស់​ក្រុមចម្រុះ​ថ្នាក់​ជាតិ​ទាំងអស់​ដែល​បាន​ចូលរួម​នៅថ្ងៃនោះ។ តែ​បន្ទាប់ពី​ពេលនោះ​ រហូតដល់​បច្ចុប្បន្ន អស់​រយៈពេល​ជាង​បួន​ខែ​មក​ហើយ ​មិន​ឃើញ​ថា​មាន​ដំណោះស្រាយ​អ្វី​ថ្មី​បន្ត​ទៀត​សោះ។

ប្រជាជន​៤៧​គ្រួសារ​ដែល​មាន​សមាជិក​សរុប​ចំនួន​២៨៥​នាក់ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្រោយពី​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​បន្ថែម​ទៀត​ថា ​ប្រជាជន​ដែល​កំពុង​តវ៉ា​នេះ​គ្មាន​ដី​ពិតប្រាកដ​ទេ មានតែ​ដី​ខ្យល់​ប៉ុណ្ណោះ។ នេះ​ជា​ករណី​អយុត្តិធម៌​ជាទីបំផុត តែ​បើ​ទេវតា​នៅ​មាន​ភ្នែក គង់តែ​ថ្ងៃ​ណា​មួយ​ជនពាល​(​អ្នក​ដែល​ធ្វើ​បាប​ប្រជាជន​)​ នឹង​ត្រូវ​ទទួល​កម្មពៀរ​វិនាស​ជៀស​មិន​ផុត​ឡើយ។​

ប្រជាជន​រងគ្រោះ​នៅ​ភូមិ​ព្រែក​ថ្មី​ សូម​ធ្វើការ​អង្វរ​ដោយ​ទទូច​ជូន​ឯកឧត្ដម ប៊ិន ឈិន ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ដែល​ជា​ឧត្ដម​មន្ត្រី​ដ៏​ស្អាតស្អំ​របស់​ជាតិ​ថា សូម​ឯកឧត្ដម​មេត្តា​ជួយ​បង្ក​លក្ខណៈ​ដោះស្រាយ​រឿងក្ដី​នេះ​ជា​បន្ត​ទៅ​ទៀត​ឲ្យ​ទទួល​បាន​ការពិត និង​យុត្តិធម៌​ក្នុង​ពេល​ឆាប់ៗ​។

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ដី​របស់​ពួកគាត់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​គោល​រំលោភ​យក គឺ​មាន​ទំហំ​១៦.២៩៦៨​ហិកតា ដែល​ពួកគាត់​ធ្លាប់​បង្កបង្កើនផល​ធ្វើស្រែ​ចម្ការ តាំង​ពី​ដើម​ឆ្នាំ​១៩៨០​មក​ម្ល៉េះ។

នៅ​ពេល​ដែល​ក្រុមហ៊ុន​មក​វិនិយោគ​លើ​ដី​ជាច្រើន​ហិកតា ស្ថិតនៅ​ជុំវិញ​ដី​របស់​ពួកគាត់ ពេល​នោះ​ហើយ ដែល​ក្រុមហ៊ុន​បាន​រំលោភ​យក​ដោយ​ពុំបាន​ទិញដូរ​ពី​ពួកគាត់​ឡើយ ហើយ​ទីបំផុត នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន​បាន​បោកបញ្ឆោត​ឲ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពី​ដី​ដែល​ពួកគាត់​គ្រប់គ្រង ដោយ​សន្យា​ចំពោះ​មុខ​ប្រជាជន និង​មុខ​អាជ្ញាធរ​មូលដ្ឋាន​ថា​ ព្រមព្រៀង​ដោះស្រាយ តែ​ធាតុ​ពិត ពួកគេ​មិន​គោរព​តាម​ការសន្យា​ទេ រហូតដល់​អាជ្ញាធរ​ថ្នាក់​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​មាន​ឯកឧត្ដម ប៊ិន ឈិន ជា​ប្រធាន បាន​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ សាលា​ខណ្ឌ​ច្បារអំពៅ និង​មន្ត្រី​ពាក់ព័ន្ធ រួមមាន ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ផង​នោះ បាន​ចុះទៅ​ទីតាំង​ដី​ទំនាស់ ប៉ុន្តែ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ ទោះបីជា​ក្រុមចម្រុះ​បង្ហាញ​លិខិតផ្លូវការ​ឲ្យ​ទៅ​ក្រុម​សន្តិសុខ និង​តំណាង​ក្រុមហ៊ុន​ឲ្យ​ឃើញ​ក៏​ដោយ ក៏​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដដែល ដែល​សកម្មភាព​នេះ​ស.បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រុមហ៊ុន​ មិន​គោរព​ច្បាប់​អ្វី​បន្តិច​សោះឡើយ។

ប្រជាពលរដ្ឋ​ សូម​ដង្ហោយ​រក​ឯកឧត្ដម ប៊ិន ឈិន ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ឲ្យ​ជួយ​ពន្លឿន ក្នុង​ការ​ដោះស្រាយ​ដីធ្លី​ជូន​ដល់​ពួកគាត់​ផង ដើម្បី​បាន​បង្កបង្កើនផល​ធ្វើស្រែ​ចម្ការ​ឡើងវិញ​៕