ថៅកែ​បេនឡាន យក​ផ្លូវ​សាធារណៈ​ធ្វើ​ចំណតរថយន្ត​តាក់ស៊ី ហើយ​យក​ចំណតរថយន្ត​តាក់ស៊ី​ធ្វើ​ទីផ្សារ ​

ថៅកែ​បេនឡាន យក​ផ្លូវ​សាធារណៈ​ធ្វើ​ចំណតរថយន្ត​តាក់ស៊ី ហើយ​យក​ចំណតរថយន្ត​តាក់ស៊ី​ធ្វើ​ទីផ្សារ ​

កំពង់ធំ​ ៖ ការ​បាត់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ឲ្យ​ការ​កកស្ទះ​ចរាចរណ៍ ជាពិសេស​នៅ ពេល​ព្រឹក បាន​កើត​ឡើងជា​រៀងរាល់ថ្ងៃ នៅ​ចំណុច​គល់​ស្ពាន​កំពង់ថ្ម ស្ថិតនៅ​ក្នុង​ភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​ធ្វើ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត​កំពង់ធំ ជួយ​រៀបចំ សណ្ដាប់ធ្នាប់​នៅ​ទីនោះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្ទះ​ចរាចរណ៍ និង​កែលំអ សោភ័ណភាព​ទី​ប្រជុំ​ជន ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នក​ទេសចរ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បន្ត​និយាយ​ឲ្យ​ដឹង​ថា ពួកគាត់​ដែល​បាន​ធ្វើ​ចរាចរណ៍​ចេញ​ចូល តាម​ទីនេះ ដូច​ជា​យ​ក​កូន​ទៅ​សាលារៀន​ជាដើម គឺ​មាន​ការ​លំបាក​ជា​ខ្លាំង​នៅ​ពេល​ព្រឹក ដោយសារ​តែ​ការ​កកស្ទះ​ចរាចរណ៍​ ដែល​បង្កឡើង​ដោយ​រថយន្ត​តាក់ស៊ី ចត​សងខាង​ផ្លូវ ហើយ​នាំគ្នា​ប្រជែង​ចាប់​ម៉ូយ​នៅ​លើ​ផ្លូវ​សាធារណៈ​តែម្ដង ដែល​ទង្វើ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​សោភ័ណភាព​ទីប្រជុំជន​នោះ​ទេ គឺ​ថែមទាំង​រំខាន​ដល់​អារម្មណ៍​អ្នក​ទេសចរ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនោះ ហើយ​សកម្មភាព​នេះ បាន​កើតឡើង​យូរ​ណាស់​ឆ្នាំ​មក​ហើយ ដោយសារតែ​ភាព​អសមត្ថ​ភាព​របស់​អាជ្ញាធរ​ស្រុក ជាពិសេស​លោក​អភិបាលស្រុក​តែម្ដង។

ចំណែក​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បាន​និយាយ​ឲ្យ​ដឹង​ថា ទង្វើ​នេះ​បាន​កើត​ឡើង​ដោយសារ​តែ​មាន​ការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​ស្រុក​បារាយណ៍ និង​លោក ​ទង់ គឹម​ឡា ថៅកែ​ផ្សារ កំពង់ថ្ម និង​ជា​ថៅកែ​បេនឡាន​ផង​នោះ បាន​យក​បរិវេណ​ចំណតរថយន្ត​តាក់ស៊ី​នេះ​ទៅ​ធ្វើជា​កន្លែង​ទីផ្សារ​លក់ដូរ ហើយ​មក​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើជា​ចំណតរថយន្ត​តាក់ស៊ី​វិញ ដោយ​យក លុយ​ដាក់​ហោប៉ៅ​ធ្វើ​ព្រងើយ ចំណែក​សមត្ថកិច្ច ប៉ូលិស ប៉េអិម នៅ​ប្រចាំការ​នៅ​ទីនោះ គឺ​រង់ចាំ​តែ​យក​លុយ​ពី​រថយន្ត​តាក់ស៊ី​ទាំងនោះ​តែប៉ុណ្ណោះ មិន​ខ្វល់​ពី​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​បាត់បង់​សណ្ដាប់​សាធារណៈ​នៅ​កន្លែង​នោះ​ឡើយ។

លោក ​ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍​បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា គឺ​មាន​ចំណតរថយន្ត​ដូច្នេះ​មែន ប៉ុន្តែ​ពួក​រថយន្ត​តាក់ស៊ី​ទាំងនោះ​មិន​ព្រម​ចូល​ចត​នៅ​ចំណត​នោះ​ទេ បែរ​ជា​មក​ចត​សងខាង​ផ្លូវ​សាធារណៈ​នៅ​ចំណុច​ខាងលើនេះទៅវិញ ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​បាន ចេញទៅ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីនោះ ស្ទើរ​ពុំ​លស់​ថ្ងៃ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​។ ដោយឡែក​លោក​ ទង់ គឹម​ឡា ថៅកែ​បេនឡាន និង​ជា​ថៅកែ​ផ្សារ​កំពង់ថ្ម​ផង​នោះ គឺ​អ្នក​សារព័ត៌មាន​ទំនាក់ទំនង​សុំ​បំភ្លឺ​មិនបាន​ទេ​នៅពេលនេះ​៕​