ក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ត្រូវបានបុរសរោគចិត្តម្នាក់កាត់ក សម្លាប់នៅនឹងមុខម្តាយ


ក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ត្រូវបានជនមិនស្គាល់មុខកាត់កនឹងកាំបិតសម្លាប់យ៉ាងសាហាវបំផុតក្នុងខណៈដែលនាងបានដើរតាមផ្លូវ។

ហេតុការណ៏នេះបានកើតឡើងនៅខាងក្រៅស្ថានីយរថភ្លើងក្រោមដីនៅកោះតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ ដែលក្រោយពីកើតហេតុ បុរសវ័យ 33 ឆ្នាំម្នាក់ត្រូវបានប៉ូលីសធ្វើការចាប់ខ្លួនផងដែរ បន្ទាប់ពីសង្ស័យជុំវិញករណីមួយនេះ។

ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថា កូនស្រីសំណព្វចិត្តរបស់គាត់បានជិះនៅលើកង់ ហើយខ្លួនមិនដែលបានគិតថា មានអំពើរឃាតកម្មបែបនេះបានកើតឡើងនោះទេ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅអំឡុងពេលកើតហេតុអ្នកម្តាយរូបនេះបានព្យាយាមជួយឃាត់ដែរ តែដោយសារកម្លាំងខ្លួនជាស្រីទើបមិនអាចតទាល់ឈ្នះ។

ភ្លាមនេះអ្នកនៅក្បែរនោះបានជួយឃាត់ដែរ តែហួសពេលបាត់ទៅហើយ ព្រោះថា ជនល្មើសបានអា.ក ក្មេងស្រីរងគ្រោះដាច់បាត់ទៅហើយ នេះបើយោងតាមគេហៈទំព័រ Apple Daily។

ជីដូនរបស់ក្មេងស្រីខាងលើដែលមានឈ្មោះLiu បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ: “រូបគាត់ស្ទើរតែមិនជឿនូវអ្វីដែលបានកើតឡើងចំពោះចៅស្រី ហើយវាពិតជាសាហាវខ្លាំងណាស់។

ប៉ូលីសបានប្រាប់ទីភ្នាក់ងារព័ត៌មានរបស់ចិន CNA ថា បុរសដែលជាជនសង្ស័យត្រូវគេស្គាល់ឈ្មោះត្រកូល វ៉ាង មានអាយុ 33 ឆ្នាំ ដែលពីមុនមកធ្លាប់កើតនូវជម្ងឺសរសៃេប្រសាទ ។

មួយម៉ោង ក្រោយមក មនុស្សម្នាជាច្រើនបាននាំគ្នាចោមរោមឡោមព័ទ្ធនៅខាងក្រៅ​ប៉ុស្តិ៍ប៉ូលីស (​ទីកន្លែង​ដែល Wang ត្រូវបាន​ឃុំខ្លួន​) ក្នុង​បំណង​ស្នើសុំ​ប៉ូលីស​ប្រគល់​ខ្លួន​ឃាតករអោយពួកគេដើម្បីសម្លាប់ចោលដោយផ្ទាល់ដៃរបស់ពួកគេ។

ទន្ទឹមនឹងនេះដែរ ប៉ូលីសក៏បាននិយាយដែរថាបុរសរូបនេះធ្លាប់ជាប់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋកម្មគ្រឿងញៀន ហើយនិងបានព្យាបាលជម្ងឺផ្លូវចិត្តម្តងដែរកាលពីមុនមក៕
ក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ត្រូវបានបុរសរោគចិត្តម្នាក់កាត់ក សម្លាប់នៅនឹងមុខម្តាយ

ក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ត្រូវបានបុរសរោគចិត្តម្នាក់កាត់ក សម្លាប់នៅនឹងមុខម្តាយ

ក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ត្រូវបានបុរសរោគចិត្តម្នាក់កាត់ក សម្លាប់នៅនឹងមុខម្តាយ

ក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ត្រូវបានបុរសរោគចិត្តម្នាក់កាត់ក សម្លាប់នៅនឹងមុខម្តាយ

ប្រែសម្រួលដោយ៖ khmerwonder
ប្រភព៖ Dailymail

  • ក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ត្រូវបានបុរសរោគចិត្តម្នាក់កាត់ក សម្លាប់នៅនឹងមុខម្តាយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ជីវិតនិងសង្គម
Tags: