សំបុត្រ​រថ​ភ្លើង ​ចុះ​ថ្លៃ​ហើយ! ពី​ភ្នំ​ពេញ​ទៅ​​តាកែវ​៣​ដុល្លារ, ភ្នំ​ពេញ​ទៅ​កំពត​៥​ដុល្លារ និង​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ​៦​ដុល្លារ

(ភ្នំពេញ)៖ បើតាមការបញ្ជាក់របស់ តំណាងក្រុមហ៊ុន Royal Railways ប្រាប់នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា តម្លៃសំបុត្រជិះរថភ្លើងដឹកអ្នកដំណើរបានចុះថ្លៃហើយ ពោលគឺ៖
– ពីភ្នំពេញ ទៅតាកែវ ថ្លៃ៣ដុល្លារ
– ពីភ្នំពេញ ទៅកំពត ៥ដុល្លារ
– និងពីភ្នំពេញ ទៅព្រះសីហនុ តម្លៃ៦ដុល្លារ។

ពីមុនក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក Royal Railways នេះ គ្រោងកំណត់យកថ្លៃសំបុត្រពីភ្នំពេញទៅតាកែវ៥ដុល្លារ ពីភ្នំពេញទៅកំពត៦ដុល្លារ និងពីភ្នំពេញទៅព្រះសីហនុថ្លៃ៨ដុល្លារ។

សំបុត្រ​រថ​ភ្លើង ​ចុះ​ថ្លៃ​ហើយ! ពី​ភ្នំ​ពេញ​ទៅ​​តាកែវ​៣​ដុល្លារ, ភ្នំ​ពេញ​ទៅ​កំពត​៥​ដុល្លារ និង​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ​៦​ដុល្លារ

សំបុត្រ​រថ​ភ្លើង ​ចុះ​ថ្លៃ​ហើយ! ពី​ភ្នំ​ពេញ​ទៅ​​តាកែវ​៣​ដុល្លារ, ភ្នំ​ពេញ​ទៅ​កំពត​៥​ដុល្លារ និង​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ​៦​ដុល្លារ

សំបុត្រ​រថ​ភ្លើង ​ចុះ​ថ្លៃ​ហើយ! ពី​ភ្នំ​ពេញ​ទៅ​​តាកែវ​៣​ដុល្លារ, ភ្នំ​ពេញ​ទៅ​កំពត​៥​ដុល្លារ និង​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ​៦​ដុល្លារ

តំណាងក្រុមហ៊ុន Royal Railways បានបញ្ជាក់ថា ការកំណត់ថ្លៃជាថ្មី ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈគ្រប់គ្រង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ ហើយសំបុត្រជិះរថភ្លើងអាចរកទិញ បាននៅតាមស្ថានីយ៍រថភ្លើង ដែលមាននៅភ្នំពេញ តាកែវ កំពតនិងព្រះសីហនុ។

សូមជម្រាបថា​ ខ្សែរថភ្លើងដឹកអ្នកដំណើរ ពីភ្នំពេញទៅព្រះសីហនុ និងពីព្រះសីហនុមកភ្នំពេញ នឹងត្រូវចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីខកខាន មិនបានដំណើរការ អស់រាប់សិបឆ្នាំមកហើយនោះ។ តែយ៉ាងណាបន្ទាប់ពីដំណើរការ សាកល្បងរយៈពេលខ្លីនេះ ក្រុមហ៊ុនអាចនឹងពិចារណា ក្នុងដំណើរការរត់ឡើងវិញ ជាមួយនឹងល័ក្ខខណ្ឌផ្សេងៗ ហើយប្រសិនបើមានការគាំទ្រច្រើនពីប្រជាជននោះ នឹងបន្តដំណើររហូត៕

ប្រភព៖ baykdang

  • សំបុត្រ​រថ​ភ្លើង ​ចុះ​ថ្លៃ​ហើយ! ពី​ភ្នំ​ពេញ​ទៅ​​តាកែវ​៣​ដុល្លារ, ភ្នំ​ពេញ​ទៅ​កំពត​៥​ដុល្លារ និង​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ​៦​ដុល្លារ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ជីវិតនិងសង្គម
Tags: