វិធី​ងាយៗ ដើម្បី​ទាក់ចិត្ត​នារីៗ​

វិធី​ងាយៗ ដើម្បី​ទាក់ចិត្ត​នារីៗ​

​តើ​អ្នក​កំពុងតែ​បារម្ភ​ថា គ្មាន​មនុស្ស​ស្រី ចូលចិត្ត​អ្នក​មែនទែ​? រូបរាង​ខាងក្រៅ មិន​សំខាន់​ដូច​ការ​តុបតែង​ខ្លួន​នោះ​ទេ ហើយ​ការ​តុបតែង​ខ្លួន​នោះ​ទៀតសោត ក៏​មិនមែន​ជា​ការលំបាក សម្រាប់​សុភាពបុរស​ទាំងឡាយ​ដែរ​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ងាយៗ​ចំនួន ៤ ដែល​អ្នក​គួរតែ​អនុវត្ត បើ​ចង់​មាន​សង្សារ​ឆាប់ៗ​នោះ ៖

១. សម្លៀក​បំពាក់ គឺជា​រឿង​សំខាន់​
​វា​មិន​សំខាន់ ទៅ​លើ​ម៉ាក ឬ​តម្លៃ​នោះ​ទេ ឲ្យតែ​អ្នកចេះ​ស្លៀកពាក់ នោះ​អ្នកនឹង​មើលទៅ ស្រស់ស្អាត ហើយ​គួរឲ្យ​ចាប់អារម្មណ៍​ទៀតផង​។ សម្លៀក​បំពាក់​របស់​អ្នក គួរតែ​សម​នឹង​រូបរាង អ៊ុត​បាន​ត្រឹមត្រូវ ហើយ​ពណ៌​សម​គ្នា នឹង​ស្បែក​របស់​អ្នក​។​

២. ហាត់ប្រាណ​
​អ្នក​មិន​ចាំបាច់ មាន​រូបរាង​ខ្លាំងក្លា ឬ​សាច់ដុំ ៦ ផ្នត់​អី ឲ្យតែ​ល្មម ហើយ​សម​នឹង​រូបរាង គឺ​បាន​ហើយ​។ ការ​ហាត់ប្រាណ មិន​ត្រឹមតែ​ជួយ​សុខភាព​នោះទេ ប៉ុន្តែ វា​ក៏​អាច​លើក​សម្រស់ និង​ធ្វើ​ឲ្យ​បុរស មើល​ទៅ​មាំមួន និង​អស្ចារ្យ​ដែរ ពីព្រោះ មនុស្ស​ស្រី​ភាគច្រើន ចូលចិត្ត​បុរស​មាន​សាច់ដុំ​មាំមួន​។​

៣. ផ្តោតអារម្មណ៍​ទៅលើ​រាងកាយ​អ្នក​
- កាត់សក់​ឲ្យបាន​ត្រឹមត្រូវ​
- ប្រយ័ត្ន​រឿង​រោម​មុខ ពុក​មាត់ និង​រោម​ច្រមុះ​
- ក្រចក​ដៃ ត្រូវ​កាត់​តម្រឹម​ឲ្យ​ស្អាត មិន​គួរ​ទុក​វែង​ឡើយ​។​

​៤. ក្លិន​ខ្លួន​ជា​រឿង​សំខាន់បំផុត​
​អ្នក​មិន​ចាំបាច់​ងូតទឹក​ក្រអូប ឬ​បាញ់​ទឹកអប់ ពេញ​ខ្លួន​នោះទេ ត្រឹមតែ​ការសម្អាត​កាយ ជាមួយនឹង​សាប៊ូ​ធម្មតា ហើយ​ថែម​ទឹក​បន្តិច គឺជា​ការ​ស្រេច​។ យ៉ាងណាមិញ ក្លិន​មាត់ គឺជា​រឿង ដែល​មិន​អាច​មើលរំលង​ឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។