វិធីកម្ចាត់កំណកកំបោរ នៅតាមជើងធ្មេញ ដ៏មានប្រសិទ្ធភាព

ដល់ពេល​ហើយ​ដែល​អ្នក​គួរតែ​យល់ដឹង និង​បាន​ចូលរួមចំណែក ​ក្នុងការ​ថែរក្សា​មាត់​ធ្មេញ​ ប្រកបដោយ​អនាម័យ និង​មាន​សុខភាព​ល្អ។ ខាងក្រោម​នេះ ​គឺជា​វិធីសាស្ត្រងាយៗ ដែល​អាច​រកបាន​នៅក្នុង​ចង្ក្រាន​បាយ ដើម្បី​ជួយ​កម្ចាត់​កំណកកំបោរ​នៅតាម​ជើងធ្មេញ​របស់​អ្នក៖

ប្រេងដូង ប្រសិនបើ​អ្នកមាន​អា​ការឈឺ​អញ្ចាញធ្មេញ សូម​ដាក់​ប្រេងដូង 2-3តំណក់​លើ​ម្រាមដៃ​ចង្អុល រួច​យក​វា​មក​ម៉ាស្សា​នៅ លើ​អញ្ចាញធ្មេញ នោះ​អាការ​ឈឺចាប់​នឹងត្រូវ​កាត់បន្ថយ​ជាមិនខាន។

អំបិល យក​អំបិល​មួយ​ស្លាបព្រា ​ទៅ​កូរ​លាយ​ជាមួយ​ទឹក​ក្តៅឧណ្ហៗមួយ​ពែង ហើយ​យក​វា​មក​ខ្ពុរមាត់​រយៈពេល 5-10នាទី។ ទឹកអំបិល​នឹង​ចូលទៅ​ព្យាបាល ​អាការ​ចេញឈាម​តាម​ជើងធ្មេញ ដំបៅ​ក្នុង​មាត់ ឬ​ឈឺធ្មេញ​ជាដើម ហើយ​អំបិល​ក៏​អាច​ដើរតួរ​ជា​ថ្នាំដុសធ្មេញ ​ដែលមាន​មុខនាទី​ពិសេស​មួយ ​គឺ​ធ្វើឱ្យ​ធ្មេញ​ស​ស្អាត​ផងដែរ។ ដោយ​គ្រាន់តែ​យក​អំបិល​មួយ​រង្វាល់ លាយ​ជាមួយ​នឹង ​Baking Soda 2រង្វាល់ លាយ​ចូលគ្នា​ឱ្យ​សព្វ រួច​យក​ល្បាយ​នេះ ​មក​ប្រើ​ជំនួស​ឱ្យ​ថ្នាំដុសធ្មេញ។ ល្បាយ​នេះ​ក៏​អាចជួយ​កាត់​បន្ថយ​កំណកកំបោរ​ជាប់​ធ្មេញ​ផងដែរ។

ទឹកខ្មេះ នេះ​គឺជា​វិធី​ដ៏​ងាយស្រួល​មួយ ​ក្នុង​ការជួយ​សម្រួល​ដល់​អ្នក ​ដែលមាន​អាការ​ឈឺធ្មេញ។ សាកល្បង​ខ្ពុរមាត់​ជាមួយនឹង​ល្បាយ​នៃ​ទឹក​ក្តៅឧណ្ហៗ 120ម.ល លាយ​ជាមួយ​ទឹកខ្មេះ 2ស្លាបព្រា និង​អំបិល1ស្លាបព្រា ទុកចោល​ក្នុង​មាត់​ប្រហែល 10នាទី សឹម​ខ្ជាក់​ចេញ។

ស្លាបព្រា ដុស ឬ​កោស​សម្អាត​អណ្តាត​របស់​អ្នក ​គឺជា​ទម្លាប់​ដ៏​ល្អ និង​សំខាន់​ក្នុង​ការធ្វើ​អនាម័យ​មាត់។ វា​ជួយ​កម្ចាត់​បាក់តេរី និង​កាកសំណល់​អាហារ​ចេញពី​ក្នុង​មាត់ ព្រមទាំង​ជួយ​ជម្រុញ​ ដល់​ការផលិត​ទឹកមាត់​ទៀតផង។ ប្រើ​ស្លាបព្រា​ដើម្បី​កោស​អណ្តាត (ទាំង​លើ និង​ក្រោម) រហូតដល់​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា អណ្តាត​របស់​អ្នក​មិនមាន ​កាកសំណល់​តោង​ជាប់​ទៀត​ទេ។

ផ្លែប៉ោម ផ្លែត្រសក់ស្រូវ មួយ​ម៉ោង​ក្រោយ​ទទួលទាន​អាហារ អ្នក​គួរ​យក​ផ្លែ​ត្រសក់ស្រូវ ឬ​ផ្លែ​ប៉ោម​មួយ​ផ្លែ​មក​ទំពា​លេងយឺតៗ ដើម្បី​ជួយ​សម្អាត​ធ្មេញ ជើងធ្មេញ​បានល្អ និង​ជួយ​កាត់បន្ថយ​អាការ​ចេញឈាម ​តាម​អញ្ចាញធ្មេញ​ជាដើម។

តែ តែ​ខ្មៅ​មាន​ផ្ទុក​ជាតិ Fluoride អាច​ទប់ស្កាត់​មិនឱ្យ​មានការ​រីកលូតលាស់​មេរោគ ​ដែលជា​មូលហេតុ​នាំឱ្យមាន​ជំងឺ​ពុក​ធ្មេញ។ យក​កញ្ចប់​តែមួយ​កញ្ចប់​ដាក់​ក្នុង​ទឹក​ក្តៅ​មួយ​ពែង រួច​ត្រាំ​វា​ទុកចោល6នាទី រួច​ច្របាច់​ថង់​តែ​នោះ​ឱ្យអស់​ទឹក​សិន​ចាំ​យក​វា​ចេញ រួច​យក​ទឹកតែ​នោះមក​ខ្ពុរមាត់​ឱ្យ​ស្អាត បន្ទាប់ពី​ទទួលទាន​បង្អែម​រួច៕

ប្រភព៖ tomnerb

  • វិធីកម្ចាត់កំណកកំបោរ នៅតាមជើងធ្មេញ ដ៏មានប្រសិទ្ធភាព已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: